2018-12-19 14:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើទស្សនៈវិជ្ជា និងស្យង់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២. តើស្យង់បានផ្តល់អ្វីដល់ទស្សនវិជ្ជា ?
៣. តើទស្សនវិជ្ជាផ្តល់អ្វីដល់ស្យង់ ?
៤. តើលក្ខណៈគំនិតស្យង់ និងទស្សនវិជ្ជាដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ ?
៥.តើអ្នកស្យង់ និងអ្នកតិចនិចមានកម្មវត្ថុសិក្សាដូចគ្នាឬខុសគ្នា ? ចូរពន្យល់ ?
ចម្លើយ
១. ពីបុរាណកាល គេចាត់ទុកទស្សនវិជ្ជាជាចំណេះសកល ជាស្យង់នៃស្យង់ក្រោយមកស្យង់មួយចំនួនបានផ្តាច់ខ្លួនចេញពីទស្សនវិជ្ជាបន្តបន្ទាប់និងមានមុខសញ្ញាសិក្សាច្បាស់លាស់ គឺស្យង់សិក្សាពីពិភពរូបធាតុដែលស្ថិតនៅដាច់ពីមនុស្ស ។ ដូចនេះទស្សនវិជ្ជាត្រូវនៅសិក្សាពីមនុស្ស និងពីអ្វីដែលស្យង់មិនអាចសិក្សាបានមានបញ្ហាតំលៃពុទ្ធិ តំលៃទង្វើតំលៃអត្ថិភាពតំលៃភាវៈជាដើម ។ ស្យង់ឈរលើទស្សនៈវត្ថុវិស័យភាពវិជ្ជមាន ឯទស្សនវិជ្ជាឈរលើការពិចារណានៅក្នុងគំនិតជាធំ ស្យង់ជាអ្នកស្ថាបនាទស្សនាវិជ្ជា ជាអ្នករិះគន់ដើម្បីសិក្សាពីគុណភាពនៃចំនេះ ។ ដូចនេះទស្សនវិជ្ជា និងស្យង់នៅតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធហើយមានទំនាក់ទំនងនេះ គឺស្ថិតលើការពិចារណាលើគុណភាពនៃចំនេះឯង ។
២. ទស្សនវិជ្ជាធ្វើការពិចារណាលើគ្រប់បញ្ហា ។ ច្បាប់ទ្រឹស្តីបាតុភូតផ្សេងៗដែលកើតឡើងដោយស្យង់ផ្តល់ប្រធានថ្មីៗ អោយទស្សនវិជ្ជាសំរាប់ពិចារណា ។ លើសពីនេះ ស្យង់បានផ្តល់នូវរបកគំហើញនៃទ្រឹស្តីថ្មីៗ របស់ស្យង់អោយទស្សនវិជ្ជាធ្វើ ការពិនិត្យមើលទិដ្ឋភាពថ្មីៗនៃតថៈដែលនិងអាចកើតមានឡើងដោយស្យង់ បានលើកយកចោទឡើងវិញសារជាថ្មីនូវបញ្ហាតំលៃ ។
៣. ពិតហើយថា ទស្សនវិជ្ជាត្រូវការជំនួយខ្លះពីស្យង់ហើយស្យង់ក៏មិនអាចមិនពឹងទស្សនវិជ្ជាខ្លះៗ ដែរនោះទេព្រោះ « អ្នកប្រាជ្ញាស្យង់ មិនអាចយល់ច្បាស់ពីបញ្ហាទស្សនវិជ្ជានៃស្យង់របស់ខ្លួនជានិរន្តរ៍បានទេ « ។ ដូចនេះទើបយើងឃើញថាទស្សនវិជ្ជា បានផ្តល់អោយស្យង់នូវបញ្ហាតំលៃអស្តិរូប និងមអាចផ្តល់អោយស្យង់នូវការខ្វល់ខ្វាយតាំងពីសំនួរលើបញ្ហាតំលៃពិសេសលើតំលៃស្យង់ ដែលបានចោទចំពោះបញ្ហាវាសនាមនុស្សព្រោះស្យង់អញាណ និងនាំសេចក្តីវិនាសដល់មនុស្ស ។
៤. ក. លក្ខណៈដូចគ្នារវាងលក្ខណៈគំនិតស្យង់ និងគំនិតទស្សនវិជ្ជា ៖
ខ. លក្ខណៈខុសគ្នា រវាងគំនិតស្យង់និងគំនិតទស្សនវិជ្ជា
គំនិតស្យង់
គំនិតទស្សនវិជ្ជា
៥. អ្នកស្យង់ និងអ្នកតិចនិចមានវគ្គសិក្សាមិនដូចគ្នាទេ