2018-12-19 14:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ស្យង់ជាអ្វី ?
២. ស្យង់កើតឡើងយ៉ាងដូចម្តេចខ្លះ ?
៣. អ្វីជាពុទ្ធិស្យង់ ? ពុទ្ធិស្យង់មានលក្ខណៈដូចម្តេចខ្លះ ?
៤.តិចនិតជាអ្វី ?
៥. តើស្យង់ និងតិចនិចខុសគ្នាដូចម្តេចខ្លះ ?
ចម្លើយ
១. ស្យង់ជារបកគំហើញ នៃទំនាក់ទំនងដែលមានក្នុងតថៈ ជាការខិតខំដើម្បីពន្យល់និង ស្គាល់អ្វីដែលមាន ។
២. ដើម្បីរស់បាន មនុស្សត្រូវធ្វើការយ៉ាងណា អោយអំពើរបស់ខ្លួនបានទទួលលទ្ធផលជាចាំបាច់ ។ មនុស្សខិតខំស្រាវជ្រាវរកច្បាស់ទាំងឡាយ របស់ធម្មជាតិសំដៅសំរេចបំនង កែប្រែធម្មជាតិដើម្បីបំពេញតំរូវការ និងបំពេញចិត្តរបស់ខ្លួនហើយក៏បង្កើតស្យង់ឡើង ។ ដូចនេះដើមគំនិតស្យង់ មិនមែនស្ថិតនៅលើតំរូវការ និងចំនង់ដឹងប៉ុននោះទេថែមទាំងស្ថិតនៅការរលោភលន់របស់មនុស្សទៀតផង ។
៣. ពុទ្ធិស្យង់ជាពុទ្ធិវត្ថុវិស័យភាពផ្អែកលើវិធីសាស្រ្តដែលមានភាពទូទៅ ឈរលើវិចារណញាណជានិច្ច និងមានភាពជាក់លាក់ផង ។ ពុទ្ធិស្យង់មានលក្ខណៈ ៥គឺ ៖
៤. តិចនិចគឺជា ការប្រជុំនូវវិធី មានលក្ខណៈច្បាស់លាស់ហើយវិធីនេះអាចយកទៅប្រើប្រាស់ សំរាប់អោយចេញជាលទ្ធផលអ្វីមួយ ដែលគេយល់ថាមានសារៈប្រយោជន៍ ។ វាជាកំរង់ល្បិច សំរាប់ធ្វើអោយកើតជាលទ្ធផល ។ វាមាននាទីបំរើតំរូវការរបស់មនុស្សផ្នែកសំភារៈ ។
៥. ស្យង់ និងតិចនិចខុសគ្នាត្រង់ ៖
គោលដៅរបស់ស្យង់ គឺពុទ្ធិឯគោលដៅរបស់តិចនិចគឺផលិតកម្ម ។