Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីជាគោលដៅរបស់ស្យង់​?

២. ចំពោះអ្នកតើអ្នកយល់ដូចម្តេចដែរ ចំពោះបញ្ហាគោលដៅរបស់ស្យង់ ?

៣. ពួកប្រតិបត្តិនិយមអះអាងថាស្យង់កើតពីគំនិតតិចនិច ។ ចូរលើកឡើងពីគំនិតនេះ ។

៤. ហេតុអ្វីបានជាពួកបញ្ញានិយមពោលថាចំណង់ដឹងនៃបញ្ញាជាប្រភពបង្កើតស្យង់ ។

៥. តើស្យង់ និងតិចនិចមានទំនាក់ទំនងគ្នាដូចម្តេច ?

ចម្លើយ

១. អំពីគោលដៅរបស់ស្យង់ មានទស្សនៈពីរផ្ទុយគ្នាគឺ ៖

  • ស្យង់ដើម្បីប្រយោជន៍ ព្រោះគេយល់ថា ការរុករករបស់ស្យង់គឹមានបំណងច​ង់ឆ្នៃវាសនាមនុស្ស អោយកាន់តែប្រសើរឡើងចង់រកប្រយោជន៍និងប្រសិទ្ធិភាពអោយមនុស្សលោក ។​ដូចនេះតិចនិចជាអនុវត្តន៍របស់ស្យង់ គឺជាគោលដៅធំបំផុតរបស់ស្យង់ ។ ការរុករករបស់ស្យង់ទាំងអំបាលមាន និ​ងមានន័យទៅបានលុះណាតែវាទាញថាមពឡធម្មជាតិ យកមកបំរើអោយមនុស្សលោកបានអាចកែប្រេពិភពលោកបាន ។ គឺធ្វើអោយមនុស្ស ក្លាយជាម្ចាស់ធម្មជាតិ។
  • ស្យង់មិនដើម្បីប្រ​យោជន៍ ព្រោះគេយល់ថា គៅលដៅផ្ទាល់របស់ស្យង់គឺការបំពេញចំនងមនុស្ស ក្នុងការស្គាល់ធម្មជាតិ ។ ដូចនេះគឺពុទ្ធិទេដែលជាគោលដៅធំរបស់ស្យង់ ។ ដូចនេះ ការរុករកដើម្បីសច្ចភាព ជាគោលបំនងរបស់ស្យង់និង ជាគោលដៅតែមួយគត់ ។

២. ចំពោះយើង យើងយល់ថាបើនឹងអះអាងថាតំរូវការជាប្រភព និងជាគោលដៅនៃស្យង់ដូចពួកប្រតិបត្តិនិយមហាក់ដូចជាងាយពេកតែដឹងថាចំនងដឹងថាប្រភព និងជាគោលដៅរបស់ស្យង់ដូចពួកបញ្ញនិយមក៏ហាក់ដូចជាងាយពេកដែរព្រោះថា នៅក្នុងត​ថៈរស់រវើកនេះសម្ព័ន្ធបដិសំយោគ​រវាងទ្រឹស្តី និងប្រតិបត្តិរវាងស្យង់និងតិចនិចរវាងចំនងដឹងនិងតម្រូវការហាក់មានសភាពជិតស្និទ្នបំផុតមិនអាចបំបែកបាន មិនអាចមានមួយអត់មួយបានឡើយនៅក្នុងដំនើរឆ្ពោះទៅកាន់សច្ចភាពណាមួយ ។

៣. ពួកប្រតិបត្តិនិយម បានកំនត់ថាតំរូវិការនិងតិចនិចនាំអោយកើតស្យង់ព្រោះថាតំរូវការរស់នោរបស់មនុស្ស មនុស្សត្រូវប្រយុទ្ធនឹងធម្មជាតិហើយការប្រយុទ្ធនោះមនុស្សតែ​ងទទួលបរាជ័យជាញឹកញយ ។ ភាពបរាជ័យនេះ នាំអោយស្យង់លេ​ចចេញជារូបរាងឡើង ។ ម៉្យាងទៀតមុននឹងមានទ្រឹស្តីស្យង់គឺមនុស្សធ្លាប់បានអនុវត្ត ធ្លាប់បានពិសោធន៍ជាក់ស្តែងរួចមកហើយទើបអាចយកបឬពិសោធន៍និងការប្រតិបត្តិជាក់ស្តែងនោះមកពិចារណា កើតជាទ្រឹស្តីស្យង់ឡើង ។ ជាក់ស្តែងមនុស្សចេះផ្សំថ្នាំព្យាបាល មុនកើតមានវិជ្ជាពេទ្យទំនើប ។ មនុស្សចេះវាស់ដីធ្លីចែកគ្នា មុនកំណើតទ្រឹស្តីធរណីមាត្រ ។

៤. ពួកបញ្ញានិយមពោលថា ចំនងដឹងនៃបញ្ញាជាប្រភពបង្កើតស្យង់ ដោយអះអាងថាស្យង់កើតពីចំណងចេះ ចំនង់ដឹងចំនងស្គាល់របស់មនុស្ស គឺមិនមែនគិតតែពីប្រយោជន៍សុទ្ធសាធឡើង ។ ដូចនេះមនុស្ស ខិតខំស្វែងស្គាល់ពិភពលោកខិតខំរុករកអាថ៌កំបាំងក្នុងធម្មជាតិ គឺដើម្បីបំពេញចំនងដឹងប៉ុននោះហើយប្រការនេះនាំអោយទ្រឹស្តីស្យង់កើតឡើង ។

៥. តាមប្រវត្តិសាស្រ្តតិចនិចដែលមានលទ្ធផល និងពិសោធន៍ត្រូវទៅតាមតថៈបានកើតមុនស្យង់ ។ ក្នុងនោះតិចនិចក៏ដោយប្រភពនៃរាល់ស្យង់ដែរ ។ ជាក់ស្តែងពិជគណិតកើតឡើងពីតំរូវការនៃរបរជំនួញ ។ មនុស្សចេះប្រើឃ្នាស់ ចេះប្រើប្លង់ទេមុនមានទ្រឹស្តីឃ្នាស់ទ្រឹស្តីប្លង់ទេរ ។ ប៉ុន្តែតិចនិចមុនស្យង់ទាំងនេះ មានលក្ខណៈជាទង្វើភ្លាមៗ និងតាមទម្លាប់ដដែលៗតែងលជួបបរាជ័យជាញឹកញាប់ ហើយនាំអោយមនុស្សពិចារណាបង្កើតស្យង់ ។ ស្យង់ត្រូវដកឃ្លាអោយ ដើម្បីពិចារណារកហេតុផលអោយបានច្បាស់លើល្បិចផ្សេងៗ ដែលតិចនិចយកប្រើក្នុងគោលបំណងកែប្រែល្បិចទាំងនេះអោយមានលទ្ធផលល្អឡើង ។ ឯទំនាក់ទំនងបច្ចុប្បន្នរវាងស្យង់ និងតិចនិចគឺតិចនិចពឹងលើស្យង់ព្រោះតិចនិចត្រូវការចំណេះដឹ​ងរបស់ស្យង់ ។ តិចនិចជាអ្នកបំប្លែងចំណេះអោយទៅជាអំណាច និងជាអ្នកប្រតិបត្តិរបស់ស្យង់ ។ ស្យង់ក្លាយជាពុទ្ធិមួយបែបដែលញុំាអោយតិចនិចកា​ន់តែលគូតលាស់ និងមានប្រសិទ្ធិភាព ។ ឯស្យង់ក៏ត្រូវការតិចនិចចាំបាច់ដែរ ព្រោះតិចនិចជាអ្នកផ្តល់លក្ខណៈវិនិច្ឆ័យដល់ទ្រឹស្តីរបស់ខ្លួន ខុសត្រូវ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login