សំនួរ
១. តើមានទំនោរប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
២. ដូចម្តេចដែលហៅថា ទំនោរសរីរាង្គ ?
៣. ដូចម្តេចហៅ ទំនោរអន្តរបុគ្គល ?
៤. ដូចម្តេចហៅ ទំនោរសង្គម ?
៥. ដូចម្តេចដែលហៅថា ទំនោរឧត្តមគតិ ?
ចម្លើយ
១. ទំនោរមាន៥ យ៉ាងគឺ ទំនោរសរីរាង្គ ទំនោរអន្តរបុគ្គល ទំនោរសង្គម ទំនោរឧត្តមគតិ និងទំនោរផ្ទាល់ខ្លួន ។
២. ទំនោរសរីរាង្គ ជាទំនោរដែលទាក់ទង និងធម្មជាតិមនុស្សដែលជាសភាវៈរស ។ ទំនោរសរីរាង្គ ចែកចចេញជាសភាវៈគតិរក្សា និងការស្រេកឃ្លាន ។ សភាវៈគតិរក្សាពុំមែនជាសភាវៈគតិមែនទែនទេ តែគ្រាន់តែជាការបង្ហាញទំនោរសំខាន់របស់ភាវៈរស់ដែលចង់បន្តភាវៈភាពរបស់ខ្លួនទៅមុខទៀត ។ ឯការស្រេកឃ្លានជាទំនោរជាក់លាក់របស់មនុស្ស និងសត្វតែមានលក្ខណៈខុសគ្នាត្រង់ការស្រេចកឃ្លានរបស់មនុស្សទទួលឥទ្ធិពលពីសង្គម និងមានលក្ខណៈសំខាន់បីគឺ សង្គមកម្ម ស្មុគស្មាញ និងចិត្តកម្ម ។
៣. ទំនោរអន្តរបុគ្គលៈ ជាទំនោរកើតពីទំនាក់ទំនង រវាងញាណបុគ្គលចាប់ពីពីររូបឡើងទៅ ដោយពុំគិតពីក្របខ័ណ្ឌសង្គមឬក្របខ័ណ្ឌស្ថាប័នដែលតែងមានឥទ្ធិពលលើទំនោរនេះជាធម្មតា ។ ទំនោរអន្តរបុគ្គលចែកជាបីគឺ ៖
- សភាវគិតក្រុមនិងសមានចិត្តឆ្លងៈ ជាដំណើរទាក់ទងនៃញាណតាមលំនាំចិត្តត្រូវគ្នាជាធ្លុងមួយ ប្រជុំគ្នាជាក្រុមឬជាហ្វូងហើយកាយវិការខ្លះ អំពើខ្លះ អកប្បកិរិយាខ្លះ តែងតែឆ្លងគ្នានៅក្នុងក្រុមឬហ្វូង ។
- សភាវគតិម្តាយនិងសមានចិត្តចូលគ្នាៈ សភាវគតិម្តាយមួយយ៉ាងជ្រៅចាកឬសរហូតក្នុងជីវីតសរីរាង្គ មនុស្សដែលកើតឡើងពីភាពស៊ីគ្នារវាងញាណម្តាយ និងញាណកូនប្រៀបបានសាច់ចេញពីសាច់ ។ សភាវៈគតិនេះតែងប្រកបដោយចិត្តគំនិត និងសីលសញ្ចេតនាការពារ និងថែទាំប៉ុននោះហាក់ឃ្លាតឆ្ងាយកូនជាងម្តាយ ។
- បរទត្ថទំនោរៈ ជាទំនោរមានសញ្ចតនា មិនប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួនដូចជាសមានចិត្តមនុស្សធម៌ សញ្ចេតនា មេត្តាករុណា និងកុសលកម្មរបស់យើងចំពោះអ្នកដទៃ ។ តែក៏មានទំនោរខ្លះកុំសំដែងអមិត្តភាពចំពោះអ្នកដទៃដែរ ដូចជាសភាវគិតឈ្លានពាន ចំនង់ខាងអំនាចត្រួតត្រាការប្រច័ណ្ឌក្នុងរឿងស្នេហាជាដើម ។
៤. ទំនោរសង្គមជាទំនោរ ដែលទាក់ទងនឹងអត្ថិភាពនិងទំរងប្រវត្តិវិទ្យាដែលតែងប្រែប្រួលទៅតាមកាលរបស់សង្គម ។ ទំនោរសង្គមចែកជា ៖
- ទំនោរគ្រួសារៈ ជាទំនោរបង្រួបបង្រួមសមាជិកទាំងឡាយ ក្នុងគ្រួសារនីមួយៗអោយមានសេចក្តីស្នេហារវាងគ្នាទៅវិញទៅមក ។
- ទំនោរមាតុប្រទេសៈ ជាទំនោរដែលជំរុញពលរដ្ឋអោយស្រឡាញ់ស្រុកកំណើត ស្រឡាញ់ប្រពៃណី និងមាតុភាសារបស់ខ្លួន រហូតជំរុញមនុស្សអោយហ៊ានធ្វើពលីកម្ម ដើម្បីមាតុប្រទេស ។ ទំនោរនេះកើតឡើងដោយឆ្លងកាត់ការអប់រំឧត្តមគតិ និងបណ្តុះជាតិញាណដោយផ្អែកលើមនោគមន៍វិជ្ជាជាតិជាមូលដ្ឋាន ។
៥. ទំនោរឧត្តមគតិ ជាទំនោរកើតឡើងពីកំលាំងចិត្តរបស់មនុស្ស ក្រោយពីមានជំនក់ទីលើតំលៃផ្សេងៗ របស់មនុស្ស ។ ទំនោរឧត្តមគតិរួមមាន ៖
- សញ្ចេតនាសាសនាៈ ជាសញ្ចេតនាជាប់ជំពាក់ទៅនឹងអ្វី ដែលជាទីសក្ការៈឈានទៅដល់សញ្ចេតនា ជាប់នឹងអាទិទេពដែលក្នុងិនោះគេអាចឃើញសញ្ចេតនាប្រាថ្នាអតិសេដ្ឋដាច់ខាត សញ្ចេតនាស្នេហាអាទិទេពសញ្ចេតនាជាប់ជំពាក់នឹងសមាគមន៍សាសនា ។
- សីលសញ្ចេតនា មានពីរធាតុជាមូលដ្ឋាន គឺសញ្ចេតនាកាតព្វកិច្ច និងបំនងទៅរកកុសល ។
- សញ្ចេតនាសិល្ប៍រសៈ ទំនោរមានរឺសជាប់ទៅនឹងទំនោរសរីរាង្គដែរ ។ ព្រោះតំរូវការចលនា នាំអោយកើតល្បែងហើយល្បែងនេះក៏ជាសិល្បៈមួយដែលមានវិន័យច្បាប់ក្បួននិងដែលនាំអោយកើតសោភ័ណ ។ សោភ័ណនាំអោយមានសិល្បៈល្អក្នុងជីវីត ។ សិល្បៈល្អក្នុងជីវីតនាំអោយមនុស្សអារម្មណ៍ល្អមានគុណធម៌ មានសណ្តាប់ធ្នាប់ក្នុងគំនិត ។ និយាយរួមសិល្ប៍រស គឺទាក់ទងនឹងអ្វីដែលជាជាសោភ័ណ ។
- សញ្ចេតនាបញ្ញាៈ ជាសញ្ចេតនាដែលទាក់ទងនឹងសច្ចៈ ។