2018-12-19 14:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ឆន្ទះជាអ្វី ?
២ . អ្វីជាអំពើឆន្ទះ ?
៣. តើបំនងចំនងនិងឆន្ទះមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៤. តើអំពើឆន្ទះត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ? ចូរពន្យល់ដំនាក់នីមួយៗ ?
៥. ស្ពីណូសាយយល់ថា ឆន្ទះគឺបញ្ញា ។ ចូរវិភាគ ។
ចម្លើយ
១. ឆន្ទះជាកំលាំងចិត្តដែលជំរុញអោយមនុស្សយើងធ្វើសកម្មភាពប្រកបដោយការត្រិះរិះពិចារណា ។
ឧទាហរណ៍៖ ការប្តេជ្ញាចិត្តចំរៀនអោយប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត២
២. អំពើឆន្ទះជាអំពើប្រកបដោយបំនង រឺចេតនារម្មណ៍ដែលកើតឡើងពីការណ៍របស់ចិត្ត ។ វាជាអំពើបរកបដោយញាណ ដឹកនាំឆ្ពោះទៅរកសំរេចបំនងមួយជាក់លាក់ហើយដែលមនុស្សតែងធ្វើជំរើស ដោយគតិទុកជាមុននូវមធ្យោបាយរបៀបធ្វើ ។
៣,បំនងគឺជាសេចក្តីប្រាថ្នាមិនជាក់លាក់ ហើយគ្រាន់តែជាសភាពចិត្តដែលមិនទាន់មានសញ្ញាច្បាស់លាស់ក្នុងគំនិត ។ ដូចជាប៉ង់ទិញកង់ ប៉ងធ្វើការរាជការ....
បំនងនាំអោយមានចំនង ។ បំនងនិងចំនងជំរុញអោកើតមានឆន្ទះ ។ ចំពោះឆន្ទះគឺពុំផ្ទុកនូវតណ្ហាទេ ។ ឯបំនងនិងចំនងជាដំនាក់ពីរដែលមានតណ្ហានៅឡើយ ។ អាចនិយាយថា បំនងនិងចំនងជាសកម្មភាពកញ្ជះតណ្ហាក៏បាន ។ ដូចនេះ ពីបំនងនិងចំនងទៅដល់ឆន្ទះ រឺដល់អំពើឆន្ទះត្រូវឆ្លងកាត់សកម្មភាពគិតពិចារណាច្រើនទៀត ។
៤. តាមវិភាគធម្មតា អំពើឆន្ទះត្រូវឆ្លងកាត់បួនដំណាក់គឺ ៖
៥. តាមស្ពីណូសា « ឆន្ទះគឺបញ្ហា « មានន័យថា ការសំរេចរបស់ឆន្ទះគឺជាលទ្ធផលនៃភាពស្វ័យប្រវត្តិនៃបញ្ញាព្រោះបញ្ញាយើង សំរេចដោយស្វ័យប្រវត្តិនូវអ្វីដែលយើងបានប្រាថ្នា ។ តាមទស្សនៈនេះយើងពុំអាចញែកអោយដាច់ពីគ្នានូវអ្វីជាឆន្ទះ អ្វីជាបញ្ញានោះឡើយ ។ តែបើនិយាយថានៅក្នុងឆន្ទះមានបញ្ញាដែរ រឺឆន្ទះតែងប្រើបញ្ញាខ្លះៗ ដូចជាសមជាង ។ តាទស្សនៈនេះ គន្លឹះរបស់ឆន្ទះគឺឋិតនៅលើដំនាក់ទី១ និងទី២តែប៉ុណ្ណោះ ។ ដូចនេះបើគ្មានដំនាក់ទី៣និង ទី៤ទេក៏ឆន្ទះពុំអាចកើតមានដែរ ហើយបើនៅត្រឹមដំនាក់ទី១ និងទី២នោះឆន្ទះនឹងក្លាយទៅជាចំណងវិញ ។