Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. កុងឌីយាក់យល់ថា«ឆន្ទះគឺចំនងរឹងចំនងខ្លាំងដាច់ខាត« ចូរវិភាគ ។

២. តើឆន្ទះនិងចំនងមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?

៣. តើឆន្ទះ និងកំហំប្រឹងដូចគ្នាឬទេ ? ចូរពន្យល់ ?

៤. សេរីអជ្ញាជាអ្វី ?

៥. តើមានទ្រឹស្តីណាខ្លះ ដែលវិភាគពីប្រភពនៃឆន្ទះ ? តើអ្នកយល់យ៉ាងណាដែរចំពោះបញ្ហានេះ ?

ចម្លើយ

១. តាមលោកកុងឌីយាក់«ឆន្ទះ គឺចំនង« « ឆន្ទះគឺចំនងខ្លាំងដាច់ខាត « ។ ទស្សន

 នេះនាំអោយមានភាពច្របូកច្របល់រវាងឆន្ទះនិងចំនង់ ។ ម៉្យាងទៀត ឆន្ទះមានធម្មជាតិសកម្មនិងស្តែងចេញជាអំពើឯចំនងវិញមានធម្មជាតិអកម្ម ហើយតែងឋិតត្រឹមក្នុងចិត្ត ក្នុងពង្រាងប៉ុណ្ណោះ ។ ដូចនេះទស្សនៈនៅក៏មិនសមដែរ ។

២. ចំនងគ្រាន់តែជាសេចក្តីប្រាថ្នា មិនមែនជាអំពើទេតែជាការយល់សប្តិរឺបំនន់ ។ ធម្មជាតិចំនងគឺអកម្ម ។ ដូចនេះឆន្ទះខុសពីចំនង ត្រង់ឆន្ទះស្តែងចេញជាអំពើជាការងារជាសកម្មភាព ។ ម៉្យាងទៀតចំនងមានលក្ខណៈច្បាស់លាស់ ។ ចំនងសំរាប់តែអនាគត់ ឆន្ទះសំរាប់អំពើភ្លាមៗ ក្នុងបច្ចុប្បន្នឆន្ទះតែងប្រកបដោយវិចារណញាណចំនងគ្មានវិចារណញាណទេ ។

៣. ឆន្ទះនិងកំហំប្រឹង មានលក្ខណៈមិនដូចគ្នាទេព្រោះឆន្ទះសំដៅលើអំនាចចិត្តដែលសំរេចអោយធ្វើ ឬមិនធ្វើឯកំហំប្រឹងវិញជាសកម្មភាពផ្លូវកាយដែលដឹកនាំដោយកំលាំងចិត្ត ពោលគឹឆន្ទះស្ថិតនៅក្នុងវិស័យផ្លូវចិត្ត ឯកំហំប្រឹងស្ថិតនៅក្នុងវិស័យផ្លូវកាយ ។ ប៉ុន្តែកំហំប្រឹង គ្រាន់តែអាចអោយយើងមើលឃើញ នូវសកម្មភាពរបស់ឆន្ទះតែប៉ុននោះ ។

៤. សេរីអជ្ញា​ក្លាយមកពីពាក្យសេរីផ្សំនិងអាជ្ញា និងអជ្ញាមានន័យថាសេរីភាព ផ្សំនិងអំនាចសំរេចគឺជាអំនាចសំរេចប្រកបដោយសេរីភាពពេញលេញដោយគ្មានការបង្ខិតបង្ខំការរាំង ការជ្រ៊ៀតជ្រែកឬការគាបសង្កត់ណាមួយឡើយ ។

៥. មានទ្រឹស្តីច្រើនខុសៗគ្នាស្តីពីប្រភពនៃឆន្ទះ ។

  • ទ្រឹស្តី បរមត្ថវិជ្ជាៈ យល់ថាឆន្ទះកើតពីសេរីអជ្ញា ។ ទស្សនៈនេះត្រូវបានពួកចិត្តវិទូ ដែលផ្អែកលើស្យង់បដិសេធចោល ។
  • ទ្រឹស្តីកំនត់និយមៈ យល់ថាឆន្ទះកើតពីកត្តាសរីរៈបញ្ញាចិត្ត និងសង្គមជាពិសេសវាជាលទ្ធផលនៃការអប់រំ ។ ព្រោះការលអប់រំអាចឆ្នៃ និងឆ្លាក់មនុស្សបានទាំងកាយចិត្ត និងគំនិត ។
  • ទ្រឹស្តីវាសនានិយមៈ យល់ថាវាសនាជាម្ចាស់នៃអំពើរបស់មនុស្ស ។ ឯលោកប៊ែរសុនយល់ថា គឺសំទុះជីវីតជាម្ចាស់អំពើរបស់មនុស្ស ។ តាមពួកវាសនានិយម និងតាមលោកប៊ែរសុនគឺមនុស្សពុំមានឆន្ទះឡើយ ។ ប្រសិនបើយើងជឿលើវាសនា រឺលើសំទុះជីវីត គឺស្យង់ការអប់រំត្រូវតែគ្មានន័យគ្មានប្រសិទ្ធភាពតទៅទៀតឡើយ ។ យើងអាចជឿថា មានសំទុះជីវីតតែក៏ជឿថា ការ​អប់រំអាចធ្វើអោយយើងមានឆន្ទះក្នុងទង្វើអ្វីមួយៗ ពុំមែនធ្វើអ្វីៗទៅតាមតែសំទុះជីវីតនោះទេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login