2018-12-19 14:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើឆន្ទះមានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយសីលគុណធម៌ ?
២. ហេតុអ្វីបានជាការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គ ?
៣.ហេតុអ្វីបានជាការបណ្តុះឆន្ទះត្រូវផ្អែកលើការបណ្តុះបញ្ញា ?
៤. តើកត្តាសញ្ចេតនាទាក់ទង នឹងការបណ្តុះឆន្ទះដូចម្តេចខ្លះ ?
៥ . តើការបណ្តុះឧត្តមគតិសង្គមមានប្រយោជន៍អ្វីខ្លះ ដល់ការបណ្តុះឆន្ទះ ?
ចម្លើយ
១. ឆន្ទះ និងសីលគុណធម៌មានទំនាក់ទំនងជិតសិទ្ធិជាមួយគ្នា ព្រោះឆន្ទះជាប្រភពនៃសីលវិជ្ជា ហើយដោយសារឆន្ទះជាប់នឹងលក្ខណ
ៈអំពើនិងអំពើនេះឯងក៏ជាកម្មវត្ថុនៃសីលវិជ្ជា ។ ម៉្យាងទៀតមុននឹងសំរេចថាធ្វើអ្វីមួយ គឺឆន្ទះបានថ្លឹងថ្លែងសីលវិជ្ជាជាមូលដ្ឋានគ្រឹះរួចស្រេចទៅហើយ ។ គ្មានឆន្ទះគឺគ្មានអំពើហើយក៏គ្មានសីលវិជ្ជាដែរ ។ មួយវិញទៀត ឆន្ទះមានតែចំពោះមនុស្សដែលមានសីលវិជ្ជាជាគោលប៉ុណ្ណោះ ។
២. ការបណ្តុះឆន្ទះចាំបាច់ត្រូវផ្អែកលើកត្តាសរីរាង្គព្រោះថាបើរាងកាយមានសុខភាពល្អ កំលាំងលំមាំមួននោះខួរក្បាលដែលជាគ្រឿងទ្រទ្រង់ឆន្ទះមានលំនឹងហើយស្អាតល្អដែរ ។ តាមធម្មតា មនុស្សមានសុខភាពល្អមានការអប់រំខាងសញ្ចេតនាថ្លៃថ្លាច្រើនជាមនុស្សប្រកបដោយឆន្ទះ ។ បញ្ញានិងឆន្ទះមោះមុតឋិតតែក្នុងរាងកាយមាំមួន និងមានសុខភាពល្អ ។ ដូចនេះការបណ្តុះឆន្ទះចាំបាច់ត្រូវផ្សារភ្ជាប់ការអប់រំកាយ និងអប់រំសុខភាពផង ។
៣ . ការបណ្តុះឆន្ទះ ត្រូវផ្អែកលើកត្តាបណ្តុះបញ្ញាព្រោះថាដើម្បីមានឆន្ទះល្អ លុះត្រាតែមានបញ្ញាកឈ្លាសវៃ ។ ដោយនៅក្នុងឆន្ទះ ក៏មានកត្តាបញ្ញា ដើម្បីជាពន្លឺជួយអោយឆន្ទះភ្លឺស្វាង និងបានសំរេចកិច្ចការនីមួយៗ ។ ម៉្យាងទៀត បញ្ញាក៏ទាក់ទងនិងការផ្ចង់ស្មារតីដែរ ។ ការផ្ចង់ស្មារតីខ្លាំងឬខ្សោយយូរ ឬឆាប់អាស្រ័យលើសុខភាព ឬកំលាំងរបស់យើងមួយផ្នែកដែរ ។ ដូចនេះកត្តាបញ្ញាត្រូវតាក់ទងនិងកត្តាសរីរាង្គ ដើម្បីអោយឆន្ទះមានសកម្មភាពល្អ ។
៤. សញ្ចេតនាជាកំលាំងខ្លាំងបំផុត សំរាប់បង្កើតឆន្ទះជាកំលាំងចលករមួយសំខាន់បំផុតក្នុងចំនោមកំលាំងចលករទាំងឡាយរបស់ឆន្ទះ ។ ព្រោះថា បើមានសុខភាពល្អ មានបញ្ញាតែខ្វះសញ្ចេមតនានោះក៏ឆន្ទះពុំអាចកើតមានដែរ ។ ដូចនេះចាំបាច់ត្រូវបណ្តុះសញ្ចេតនាថ្លៃថ្នូរប្រកបដោយគុណសម្បត្តិ ដើម្បីទ្រទ្រង់ឆន្ទះអោយមានលំនឹង ។ ត្រូវព្យាយាមរំលាយគុណវិបត្តិផ្សេងៗដូចជា កង្វះឆន្ទះ សំទុះជំរុញចំនងខ្លាង ព្រោះគុណវិបត្តិទាំងនេះ ជាឧបសគ្គដល់កំនើតឆន្ទះ ។
៥. ដោយមនុស្សជាភាវៈសង្គមជាកោសិកាមួយរបស់សង្គមជាផលិតផលរបស់សង្គមដូចនេះ អំពើឆន្ទះត្រូវតែស្របនឹងបទបញ្ជាសង្គម ។ បើពុំនោះទេឆន្ទះនឹងត្រូវកំលាំងសង្គមតែតំរូវ ឬរារាំងមិនអោយឆន្ទះសកលគប្បីបណ្តុះជាប្រចាំនៅក្នុងខ្លួននូវឧត្តមគតិសង្គម រឺឧត្តមគតិមនុស្សជាតិដែលមនុស្សលោកតែងតែខិតខំបណ្តុះបណ្តាលដើម្បីជាផលប្រយោជន៍មនុស្សជាតិ ។ ដូចនេះកត្តាឧត្តមគតិសង្គមជាកត្តាសំខាន់ក្នុងការបណ្តុះនូវសុឆន្ទះ ។