2018-12-19 14:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. បំនកស្រាយតាមបែបទេវវិទ្យាថា« ករណីកិច្ចជាបញ្ញារបស់អាទិទេព « ។ ចូរវិភាគ ។
២. បំនកស្រាយតាមបែបសង្គមវិទ្យាថា« កាលណាសីលញាណបញ្ជា គឺសង្គមទេដែលជាអ្នកបញ្ជានៅក្នុងខ្លួនយើង « ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍ ។
៣. កង់និយាយថា ករណីយកិច្ចកើតចេញពីចិត្តមនុស្ស គឺ «វិចារណញាណ « ។ ចូរពន្យល់
៤. តើករណីយកិច្ច គឺជាអ្វីដែលផ្ទុយនិងធម្មជាតិមែនឬទេ ?
៥. តើទស្សនៈ « កុសលជាសីលវិជ្ជានៃការស្រេកឃ្លាន « ត្រឹមត្រូវឬទេ ? ព្រោះអ្វី ?
ចម្លើយ
១. តាមទេវវិទ្យា « ករណិយកិច្ច ជាបញ្ជារបស់អាទិទេព « មានន័យថា អាទិទេពដែលជាតួអង្គភាវៈសុក្រឹតមានមហិទ្ធិរិទ្ធខ្លាំងក្លាជាអ្នកបង្គាប់បញ្ញាជាអ្នកកសាងព្រហ្មលិខិត និងវាសនាមនុស្ស ។ អំនាចទាំងឡាយដែលញុំាអោយយើងទៅដល់គោលដៅ ឬមិនដល់អាស្រ័យកំលាំងទេពហើយទោះជាកុសលក្តីអកុសលក្តីក៏សុទ្ធតែមានមូលដ្ឋានត្រឹមត្រូវរស់វា ។ គំនិតករណីយកិច្ច មិនអាចបំបែកចេញពីគំនិតនៃកុសលបានឡើយ ។
ឧទាហរណ៍ៈ អាទិទេពបានបង្កើតម៉ូអ៊ីស ដើម្បីរំដោះពួកអេប្រីពីននឹមអាណានិគម អេស៊ីប សំដៅនាំទៅរករបមសុខ ។ ករណីយកិច្ចទាំងពីររបស់ម៉ូអ៊ីសជាបញ្ជាដាច់អហំការបស់អាទិទេព ។ ព្រហ្មលិខិតបានកំណត់អោយម៉ូអ៊ីស ឆ្លងកាត់ទុក្ខលំបាកវេទនាហើយទីបំផុតក៏សំរេចជោគជ័យ ។
ការយល់ឃើញតាមទស្សនៈនេះមិនត្រឹមត្រូវឡើយព្រោះថាអាទិទេពគឺ គ្រាន់តែជានាមដែលមនុស្សបង្កើតឡើងក្នុងភាពស្រមើលស្រមៃ ក្នុងដំនាក់កាលអវិជ្ជារបស់មនុស្សប៉ុណ្ណោះ ។ ឯសកម្មភាពម៉ូអ៊ីសក្នុងឧទាហរណ៍ និងក្នុងទេវវិទ្យាគឺជាស្មារតីស្នេហាជនជាតិតែប៉ុណ្ណោះ ។
២. ពំនោលនេះ បង្ហាញថាករណីយកិច្ចជាបញ្ជារបស់សង្គម ។ ព្រោះសីលញាណរបស់មនុស្ស មានឥទ្ធិពលសង្គមហើយសីលញាណនេះឯងជាអ្នកបញ្ជានៅក្នុងខ្លួនយើង។ ករណីយកិច្ចបង្ហាញជាមួយគ្នា នូវលក្ខណៈបង្ខិតបង្ខំផងនិងជាទីប្រាថ្នាផង ។ ដោយកំរិតសីលវិជ្ជាខុសគ្នារវាងយយើង និងសង្គមធ្វើអោយសង្គមក្លាយជាអំនាចមួយដែលឆន្ទះយើងត្រូវតែគោរពតាមសង្គម ។
ឧទាហរណ៍៖ នៅកម្ពុជាដើម្បីក្លាជាគ្រូបឋមសិក្សា ពេញលក្ខណៈច្បាប់ត្រូវៈ
ដូចនេះមនុស្សទាំងឡាយ ទោះមានចំនេះជ្រៅជ្រះយ៉ាងណាក៏ដោយតែបើពុំបានបំពេញលក្ខ័ខណ្ឌខាងលើនេះទេពុំអាចទៅជាគ្រូបឋមសិក្សាបានឡើយ ។ នេះសអោយឃើញថា សង្គមញុំាងជនដែលចង់ធ្វើគ្រូបឋមសិក្សាអោយបំពេញកេណីយកិច្ចតាមបញ្ជាដាច់អហំការរបស់សង្គម ។
៣. តាមទស្សនៈកង់ច្បាប់នៃសីលវិជ្ជា ករណីយកិច្ចគឺជាច្បាប់របស់វិចារណញាណ ។ ករណីយកិច្ចចេញមកពីភាពចាំបាច់តែមួយគត់ នៃវិចារណញាណគ្មានទទួលស្គាល់បង្គាប់គោលការណ៍ាមួយ ក្រៅពីមនុស្សខ្លួនឯងឡើយទោះជាអាទិទេពរឺរដ្ឋមួយប្រកបដោយអំនាចក្តី ។ ឧទាហរណ៍ៈ អាទិទេព ច្បាប់សង្គមិនអាចបញ្ជាមនុស្សអោយធ្វើអំពើអកុសលទេ ។ តើមនុស្សទាំងអស់ បានគោរពទេ ? អំពើពុករលួយកើតពីអ្វី ? គឺមិនកើតមកពីចិត្តទេឬ ?
ដូចនេះកករណីយកិច្ចពិតជាកើតមកពីចិត្តមនុស្សពោលគឺ វិចារណញាណ ។
៤. ករណីយកិច្ចគឹពិតជាអ្វីដែលផ្ទុយនឹងធម្មជាតិ ព្រោះរាល់ករណីយកិច្ចតែងតែប្រព្រឹត្តទៅនៅក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ហើយវិចារណញាណមិនបណ្តែតបណ្តោយអោយធម្មជាតិជាសាច់ឈាមមានឥន្រ្ទីយារម្មណ៍ទំនោរនិងតណ្ហាពុះកញ្រ្ជលធ្វើអ្វីតាមទំនើងឡើយ ។ ដូចនេះមនុស្សត្រូវលត់ដំខ្លួនអោយស្ថិតក្នុងកន្លងករណីកិច្ចជានិច្ច និងដាក់ធម្មជាតិអោយនៅក្រោមករណីយកិច្ចជានិច្ច ។
ម៉្យាងទៀតក្រៅពីវិចារណញាណ ក៏នៅមានច្បាប់សង្គមបង្ខិតបង្ខំបញ្ជាអោយមនុស្សបំពេញករណីយកិច្ចតាមគន្លងមួយ ដែលសង្គមបានកំណត់រួចជាស្រេចដែរ ។
៥. ទស្សនៈដែលថា « កុសលជាសីលវិជ្ជា នៃការស្រេកឃ្លាន « របស់ពួកតំរេកនិយមមិនត្រឹមត្រូវទេ ព្រោះថាកុសលដែលស្ថិតនៅលើការសប្បាយផ្លូវកាយ ឬឥន្រ្ទីយកុសលនោះគឺគ្រាន់តែអាចបំពេញនូវរាល់ចំនងផ្លូវកាយប៉ុណ្ណោះ ។ ពិតមែនតែវាអាចធ្វើអោយយើង បានសប្បាយចិត្តមួយខណៈដែលយើងកំពុងតែសប្បាយដោយការត្រេកត្រអាលនោះ វាអាចនាំមកនូវទំនាស់ខ្លះៗនិងការឈឺចាប់ដល់ខ្លួនយើងថែមទៀតផង ។