សំនួរ
១. ហេតុអ្វីបានគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃ ?
២. តើតំលៃមានលក្ខណៈអ្វីខ្លះ ? ចូរពន្យល់ ។
៣. ចូរសិក្សាអំពីធម្មជាតិ នៃសីលតំលៃ ។
៤. ដូចម្តេចដែលហៅថា ករណីយកិច្ច ?
៥. តើករណីយកិច្ចមានលក្ខណៈដូចម្តេចខ្លះ ?
ចម្លើយ
១. បានជាគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃព្រោះមនុស្សមានសម្បទាពិសេសសំខាន់ពីរ ជាចាំបាច់សំរាប់បង្កើត និងសំរាប់យល់ពីតំលៃ ។ សម្បទាពិសេសទាំងពីរនោះ គឺវិន័យនិងវិចារណញាណ ។ ហើយសម្បទាទាំងពីរនោះគ្មានចំពោះសត្វទេ ។
២. តំលៃមានលក្ខណៈ៤គឺ ៖
- លក្ខណៈនិយាយរួមៈ តើអ្នកវិនិច្ឆ័យតំលៃ តែងប្រកាន់យកលក្ខណៈត្រឹមត្រូវតាមលក្ខណៈច្បាប់ លក្ខណៈសកលនៃវិចារណញាណដែលមានចំពោះតែមនុស្សប៉ុណ្ណោះ ។
- លក្ខណៈអតិសេដ្ឋៈ បើប្រៀបធៀបទៅនឹងលក្ខណៈពិសោធនិយម និងលក្ខណៈនៃការណ៍សាមញ្ញរបស់មនុស្សម្នាក់ៗ ។
- លក្ខណៈលំដាប់ៈ ព្រោះនៅក្នុងខ្លួនមនុស្ស មានធម្មជាតិថ្នាក់ទាបមួយដែលជាលក្ខណៈទូទៅរបស់សត្វទាំងអស់និង មានធម្មជាតិថ្នាក់ខ្ពស់មួយដែលជាលក្ខណៈពិសេសដោយឡែករបស់មនុស្សគឺវិចារណញាណ ។
- លក្ខណៈវិចារណញាណៈ ពោលគឺតំលៃដែលបានវិនិច្ឆ័យត្រូវស្របនឹងវិចារណញាណផង ។
៣. ធម្មជាតិនៃសីលតំលៃមាន៤ គឺ ៖
- សីលតំលៃ ដែលចេញពីចំនងនៃបុគ្គលម្នាក់ៗ គឺជាអន្តោវត្ថុមាន នឹងឆន្ទះមនុស្ស រឺជាតំលៃដែលលេចឡើងដោយឯកឯងក្នុងញាណ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ ។ ឧទាហរណ៍ យើងចង់បានសុខសន្តិភាព សេរីភាព យុត្តិធម៌ ហើយអ្នកដទៃក៏ចង់បានដូចគ្នាទើបយើងសន្និដ្ឋានថា វត្ថុទាំងនោះមានសីលតំលៃ ។
- សីលតំលៃ មានពីធម្មជាតិ ដែលមនុស្សមិនអាចចៀសផុតៈ ជាសីលតំលៃដែលបានតំរូវមកលើយើង ដោយអនាចធិបតីមួយពីកំនើមានទំរងជាកាតព្វកិច្ចនិង សត្ថិនៅក្រៅញាណយើង ។ ឧទាហរណ៍ មាតាបិតាបង្កើតកូន និងចិញ្ចឹមបីបាច់ថែរក្សាកូន ។
- សីលតំលៃទាំងឡាយណា ដែលមានគូបដិបក្ខៈ ជាតំលៃពីរ ដែលដៅឆ្ពោះទៅរកទិសដៅពីរផ្ទុយគ្នា ហើយសីលអំពើមួយអាចមានសីលតំលៃមួយតែក៏ជាកំហុសមួយដែរ ។ ឧទាហរណ៍ គ្រាប់បែកបរមាណូ មានតំលៃសំរាប់បញ្ឈប់សង្រ្គាមលោកលើកទីពីរ តែអ្នករងគ្រោះគឺជនជាតិជប៉ុន ។ ឯការរកឃើញរូបមន្តអាវុធបរមាណូអាចវបញ្ឈប់សំទុះប្រើប្រាស់អាវុធនេះនៅពេលក្រោយបាន ។ ព្រោះតំលៃរបស់វានៅត្រង់មនុស្សខ្លាច ពុំហ៊ានយកវាមកប្រើសំរាប់ធ្វើសង្គ្រាម ។
៤. ករណីយកិច្ច ជាកិច្ចការចាំបាច់ត្រូវតែធ្វើ។
- ករណីយកិច្ច ជាលក្ខណៈនៃអ្វី ដែលតំរូវមកលើកំនត់ចិត្តដោយសេរី របស់មនុស្ស ។
- ករណីយកិច្ច ជាភាពចាំបាច់នៃអំពើដោយសេរី នៅក្រោមបញ្ជាដាច់អហំការ របស់វិចារណញាណរឺជាបញ្ជាដាច់អហំការមួយ ។ អាចសង្ខេបមកករណីយកិច្ចមានន័យពីរបែប គឺ ៖
តាមន័យសាមញ្ញករណីយកិច្ចជាកម្មវត្ថុនៃសីលនិយម ជារូបធាតុនៃកាតព្វកិច្ច ។
តាមន័យទស្សនៈវិជ្ជា ករណីកិច្ចសំគាល់នូវទិដ្ឋិភាពដាច់ណាច់ នៃច្បាប់ចំពោះញាណនូវ្សញ្ចេតនានាំអោយដឹងថាខ្លួនមានការបង្ខិតបង្ខំ ។
៥. ករណីកិច្ចមានលក្ខណៈសំខាន់ៗដូចតទៅ ៖
- ជាបញ្ជា រឺជាសេចក្តីបង្គាប់មួយ
- ជាអតិសេដ្ឋភាពនៃតំលៃ
- ជាកាតព្វកិច្ចដែលបើកសេរីភាព អោយអ្នកប្រព្រឹត្តគោរពរឺមិនគោរពបាន
- ជាបញ្ជាដែលមានពិសោធន៍ក្នុងជីវីត ។
- ជាគំនិតសកល
- ជាគំនិត ដែលគួរអោយធ្វើតាមបាន ។