Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចហៅថាតំលៃ ?

២. តើតំលៃសំខាន់ៗ របស់មនុស្សមានអ្វីខ្លះ ?

៣. សីលតំលៃជាអ្វី ? ហើយអ្វីខ្លះជាសីលតំលៃ​ ?
៤. តើមានមតិប្លែកគ្នាដូចម្តេចខ្លះ ស្តីពីប្រភពតំលៃ ?

៥. តើអ្វីជាប្រភពពិតនៃតំលៃ ?

ចម្លើយ

១. តំលៃគឹអ្វី ដែលមានតំលៃ ដោយមនុស្សជាអ្នកសន្មត់រឺអ្វីដែលមានតំលៃដោយខ្លួនឯង ។

  • តំលៃ គឺជាអ្វីដែលគួរអោយរាប់អាន គួរអោយចូលចិត្តអ្វីដែលគួរអោយចង់បានគួរជាទីប្រាថ្នា ។
  • តំលៃជាសញ្ញាណមួយដែលមានសារៈសំខាន់នៅក្នុងទស្សនវិជ្ជា ។

២. មតិមួយយល់ថាៈ សំរាប់មនុស្សតំលៃស្ថិតនោលើរូប និងជីវីត ។ ទាំងពីរនេះបើមានមួយ អត់មួយក៏ឥតតំលៃដែរ ។

  • ជួនកាលគេយល់ថាៈ តំលៃរបស់មនុស្ស ស្ថិតនៅលើរាងកាយនិងចិត្ត ។
  • មតិមួយទៀតយល់ថាៈ សំរាប់មនុស្សមានតំលៃសំខាន់ពីរ គឺតំលៃសំភារៈ រឺតំលៃសេដ្ឋកិច្ចនិង ​តំលៃគំនិតឬសីលតំលៃ ។
  • តំលៃសំខាន់ៗរបស់មនុស្សមានៈ តំលៃរូប ឬសាច់ឈាម ( សោភ័ណភាព កំលាំង សុខភាព ) តំលៃសេដ្ឋកិច្ច ( ទ្រព្យសម្បត្តិ ) តំលៃផ្នែកសង្គម និងនយោបាយ ( អរិយធម៌ សិទ្ធិ របៀបរៀបរយ យុត្តិធម៌ វឌ្ឍនធម៌ ) សិល្ប៍តំលៃ ( សោភ័ណខាងក្រៅ និងសោភ័ណក្នុងគំនិត ) សីលតំលៃដែលមានប្រភពពីកុសលតំលៃផ្នែកបញ្ញា ដែលមានសច្ចៈជាចំបងនិងតំលៃផ្នែកសាសនាដែលមានស្នេហាដោយចិត្តជាគោល ។

៣. សីលតំលៃ គឺជាគោលដៅរបស់ខ្លួនសីលញាណ ហើយទាក់ទង់ទៅនឹងអំពើ​ឬ ចរិយារបស់មនុស្សរឺជាតំលៃកើតពីអំពើល្អរបស់មនុស្សក្នុងការគិត និងអនុវត្តន៍ ។

សីលតំលៃរួមមានៈ កុសល,យុត្តិធម៌ គតិវិញ្ញូ ភាពថ្លៃថ្នូររបស់មនុស្ស សេរីភាព សច្ចភាព ភាពឧត្តុង្គឧត្តម សន្តិភាព និង ស្នេហា ។

៤. មតិខ្លះយល់ថា ចំនងជាប្រភពនៃតំលៃ ព្រោះគេយល់ថាតំលៃគឺជាទំនាក់ទំនងរវាងវត្ថុមួយ និងប្រធានម្នាក់ ។​ តំលៃកើតឡើងពីកំរិតចំនងបានរបស់មនុស្សទៅលើវត្ថុ ។ បើកំរិតចំនងបានមានកំពស់ត្រឹមណា តំលៃនៃវត្ថុនោះក៏មានកំពស់ត្រឹមនោះដែរ ។

  • មតិខ្លះទៀតយល់ថា គឺជាសញ្ចេតនាទេ ដែលជាប្រភពនៃតំលៃ​ព្រោះតំលៃទាំងឡាយយមានលក្ខណៈជាវេទនារម្មណ៍ ។
  • មតិលទៀតយល់ថាៈ ប្រភពនៃតំលៃគឺសភាវគតិ ។ គំនិតនេះ គឺចង់បង្ហាញពីជីវតំលៃ ដូចជាជីវតំលៃ ក្នុងការរក្សាជីវីតអោយគង់វង់ ជិវីតតំលៃក្នុងការបរិភោគជីវតំលៃក្នុងការធ្វើជំរក ជីវីតតំលៃក្នុងការបន្តពូជ ។ ន័យនេះតំលៃគឺជាការណ៍មួយយ៉ាងសាមញ្ញបំផុត របស់ជីវីតមនុស្សជាធម្មជាតិរបស់មនុស្សតែម្តងព្រោះវាជាតថភាពអន្តោវត្តមាន ដែលមាននៅក្នុងគ្រប់អំពើរបស់មនុស្ស ។

៥. បើពោលថាចំនងរឺសញ្ចេតនារឺសភាវគតិជាប្រភពនៃតំលៃសត្វក៏មានចំនង មានសភាវគិតមានវេទនារម្មណ៍ដែរប៉ុន្តែសតើ្វពុំស្គាល់តំលៃបានឡើយ ហើយមានតែមនុស្សទេ ដែលស្កាល់តំលៃ ។​ដូចនេះចំនង់សញ្ចេតនាសភាវគតិពុំមែនជាប្រភពនៃតំលៃឡើយ ។

តំលៃតំរូវអោយមានទំនាក់ទំនងរវាងប្រធាន​ និងវត្ថុរវាងកាលនិងអន្តរភាពរវាងអ្វីដែលមានព្រំដែន និងអ្វីដែលជាអនន្តហើយមានតែមនុស្សទេ ដែលអាចធ្វើនិងសំរេចនូវទំនាក់ទំនងបែបនេះបាន ។ ដូចនេះតថភាពរបស់មនុស្ស ឋិតនៅលើមនុស្សជាប្រភពតែមួយគត់ ដែលអាចធ្វើអោយមានតំលៃបានក្នុងលោកនេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login