Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើ « កុសលជាសីលវិជ្ជា នៃចំនងផ្លូវចិត្ត « មែនឬទេ ?

២. តើមានទស្សនៈប្លែកៗគ្នាដូចម្តេចខ្លះ អំពីសីលកុសល ?

៣. តើអ្នកយល់យ៉ាង អំពីសីលវិជ្ជានៃករណីកិច្ច និងសីលវិជ្ជានៃកុសល ?

៤. សីលវិជ្ជានៃកុសលជាអ្វី ?

៥. សីលវិជ្ជានៃករណីកិច្ចជាអ្វី ?

ចម្លើយ

១. ចំពោះទស្សនៈដែលថាសីលវិជ្ជានៃចំនងផ្លូវចិត្តជាកុសលនោះវាជាការត្រឹមត្រូវម៉្យាងដែរព្រោះថា ចិត្តជាប្រភពនៃកំលាំង និងជាប្រភពនៃសញ្ចេតនាផងដែរ ។ ដូចនេះកុសលគឺជាការបញ្ចេញកំលាំងការសំដែងបង្ហាញឆន្ទះស្វែងរកអំនាចដែលបើស្ថិតនៅក្នុងផ្លូវល្អនោះវាមិនអីទេ ។ ប៉ុន្តែបើការស្វែងរកអំនាចបានហើយ ហើយប្រើប្រាស់អំនាចក្នុងផ្លូវមិនល្អ ប្រើអំនាចមិនត្រឹមត្រូវនោះវានឹងក្លាយទៅជាអកុសលទៅវិញ ព្រោះវានឹងធ្វើអោយមនុស្សមានចិត្តកាចសាហាវ ឃោរឃៅ ឥតធម៌មេត្តាទៅវិញ ។

២. មានទស្សនៈប្លែកៗគ្នាស្តីពីសីលកុសលដូចតទៅៈ

  • ប្លាតុងយល់ថាៈ កុសលពិតប្រាកដរបស់មនុស្សគឺ ខ្លឹមគំនិតរឺជាអាទិតេពរបស់គំនិត ។ ប្លាតុងយល់ទៀតថា កុសលរបស់មនុស្សគឺយុត្តិធម៌ពោលគឺលំនឹងរវាងចំនងផ្លូវកាយ ជាមួយចំនងផ្លូវចិត្តនិងវិចារណញាណក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ។
  • តាមអ្នកសាសនានិយមកុសលៈ គឺបរមភាព រឺនិព្វាន រឺសុគតភព ។
  • គ្រឹស្តសាសនាៈ​មូលដ្ឋានរបស់កុសលពិត គឺស្ថិតនៅលើព្រះអាទិទេព ។ ព្រោះអាទិទេពជាអ្នកតែងច្បាប់គំនិត និងវិចារណញាញមនុស្សនិងដឹកនាំមនុស្សឆ្ពោះទៅរកសុខ គឺចូលរួមក្នុងធម្មជាតិទិព្វរបស់លោក ។ ដូចនេះកុសលគឺអាទិទេពជាអ្នកកំនត់ មិនមែនកើតពីអពើផ្ទាល់របស់យើងទេ ។
  • ពុទ្ធសាសនាៈ និព្វានគឺជាបរមសុខ ។ ដើម្បីសំរេចកុសលកំពូលនេះត្រូវប្រតិបត្តិតាងអដ្ឋង្គិកមគ្គមានៈ

សម្មាសង្កប្ប  :  ការត្រឹះរិះត្រូវ

សម្មាទិដ្ឋ        :   ការយល់ឃើញត្រូវ

សម្មាវាថា        :  ពាក្យសំដីត្រូវ

សម្មាគម្មន្ត        : ការងារត្រូវ

សម្មាអាជីវ         : ការចិញ្ចឹមជីវីតត្រូវ

សម្មាវាយាម      ​  : ព្យាយាមត្រូវ

សម្មាសតិ             : ភ្ញាក់រលឹកត្រូវ

សម្មាសមាធិ          : តាំងចិត្តត្រូវ

៣. ពិតមែនតែមានអ្នកសីលវិជ្ជា បានផ្តល់ឯកសិទ្ធិជួនកាលចំពោះសញ្ញណនៃករណីកិច្ចជួនកាលចំពោះសញ្ញាណនៃកុសលដែលនាំអោយសីលវិជ្ជាមានតំលៃបែបគឺ សីលវិជ្ជានៃកាតព្វកិច្ច និងសីលធម៌វិជ្ជានៃកុសល  ។ តែតាមពិត នៅក្នុងវិស័យសីលវិជ្ជាក្តីនៅក្នុ្ងងវិស័យប្រតិបត្តិនៃសីលលក្ខណៈពិតប្រាកដ នៃការរស់នៅក្តីសញ្ញាណទាំងពីរនេះបង្ហាញនូវទិដ្ឋភាពសំខាន់ពីរនៃសីលជីវីត ។

៤. ទស្សនៈផ្សេងៗអំពីកុសលគឺ គ្មានអ្វីក្រៅពីទស្សនៈផ្សេងៗអំពីសុភមង្គលឡើយ ។ សីលវិជ្ជាគឺជាស្យង់នៃជីវភាព ប្រកបទៅដោយសុភមង្គល ។ ប៉ុន្តែចំពោះមតិសាមញ្ញាទទូទៅពាក្យសីលវិជ្ជាពុំមែនមានន័យត្រឹមតែជាការស្វះស្វែងរកសុភមង្គល ប៉ុណ្ណោះទេ តែមានន័យថាកាតតព្វកិច្ចជាករណីកិច្ចជាគុណធម៌ទៀតផង​។ សុភមង្គល គឺជាតំរូវការនៃធម្មជាតិរបស់យើង ឯករណីយកិច្ចជាតំរូវការនៃវិចារណញាណ ដែលជាសីលញាណ រឹវិចារណញាណប្រតិបត្តិ ។

៥. សីលវិជ្ជានៃករណីយកិច្ចជាសីលវិជ្ជាដែលមិនគិតដល់សុភមង្គលឡើយ ហើយក៏មិ​នគិតដល់ផលប្រយោជន៍ដែរព្រោះយើងធ្វើអ្វីដែលយើងត្រូងធ្វើ ទោះជាបានផលយ៉ាងណាក៏ដោយព្រោះនេះជាករបង្គាប់មួយ ដែលវិចារណញាណយើងបានអោយមកដោយឥតធ្វើការពន្យល់អំពីភាពត្រឹមត្រូវនៃបង្គាប់នោះ និងដោយឥតមានប្រាប់ពីហេតុផលឡើយ ។ សីលវិជ្ជានេះ តាមពិតពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីនឹងផ្តល់សុភមង្គលដល់ជីវីតមនុស្សទេ ។ ដូចនេះហើយបានជាគេបង្កើតអនាគត់ជាតិមួយទៀត និងមានអាទិទេពមួយដើម្បីជាមធ្យោបាយវិនិច្ឆ័យលើអំពើមនុស្សដោយអោយរង្វាន់ដល់អ្នកប្រព្រឹត្តកកុសលនិងដាក់ទណ្ឌកម្មដល់អ្នកប្រព្រឹត្តអកុសល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login