Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • ចម្លាក់លិប ឬចម្លាក់រាក់ៈ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃ​ថ្មមិនជ្រៅ មិនសូវឃើញខ្ពស់ឬផុតចេញខ្លាំងពីផ្ទៃថ្មទេ ។ គេច្រើនធ្វើក្បាច់បែបនេះនៅ តាមជញ្ជាំងប្រាសាទ ។ ដូចជានៅតាមថែវជាន់ទីមួយនៃប្រាសាទអង្គរវត្តជាដើម ។
  • ចម្លាក់លៀន ឬចម្លាក់ជ្រៅៈ ជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ដោយគេដាប់សាច់ថ្មឲ្យជ្រៅ មើលទៅរូបចម្លាក់ហាក់ដូចផុតចេញពីផ្ទៃថ្ម ។ គេនិយមធ្វើចម្លាក់លៀននៅលើផ្តែរលើសសរពេជ្យ លើជញ្ជាំងដូចរូបទេពអប្សរជាដើម ។
  • ចម្លាក់លោត ឬរូបបដិមាៈ ម្តងនេះគេឆ្លាក់រូបសត្វឬមនុស្ស ពុំមែនលើជញ្ជាំងទេគឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកជាប់នឹងជញ្ជាំងដោយទំរ ព្រោះខ្លាចរលំដួល ។ ក្រោយមកទៀតគេឆ្លាក់រូបបដិមាដាច់តែឯង ដោយមិនចាំបាច់មានទំរកដូចមុនទៀតទេ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login