និយាយដូចតទៅ ៖
ក. គុណសម្បត្តិរបស់កម្ពុជា
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
- ងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម
- លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
- មានសន្តិភាព និងសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន
- មានការផ្លាស់ប្តូរគ្នាផែ្នកចំណេះដឹង លើផ្នែកសង្គមកិច្ច វប្បធម៌ ព្រមទាំងប្រពៃណី ទំនៀមទម្លាប់ រវាងសមាជិកអាស៊ានទាំងអស់
- ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីថែមទៀត
- ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
- ទទួលបាននូវការខ្ចីប្រាក់ច្រើនថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាប និងរយៈពេលយូរ
- លេចមុនមាត់លើឆាកអន្តរជាតិមានមុខមាត់ស្មើនឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
- ទទួលបាននូវផលចំណេញយ៉ាងច្រើន ខាងផ្នែកកិច្ចការនយោបាយការបរទេស និងកិច្ចការសេដ្ឋកិច្ច
- ទទួលផលប្រយោជន៍ពីការអភិវឌ្ឍខាងវិស័យផ្សេងដូចជាវិស័យកសិកម្ម និងទេសចរណ៍
- ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់នៃតំបន់និយម និងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
- អាស៊ាន បានជួយឱ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់នយោបាយក្នុងតំបន់ និងលើឆាកអន្តរជាតិ
- កម្ពុជាបានស្រូបយកឳកាសសេដ្ឋកិច្ចពីអាស៊ានតួយ៉ាងការលំចេញនូវសម្ភារៈវាយណភណ្ឌ សិប្បកម្ម ស្មូនក្អម ឆ្នាំង កៅស៊ូ ជាដើម
- អាចបញ្ចូលចរន្ត និងលំនាំនៃការចម្រើនលូតលាស់ខាងផ្នែកសេដ្ឋកិច្ច
- អាចវាស់បាននូវកម្រិតល្បឿន លូតលាស់របស់សេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងៗ
- ទទួលបាននូវការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងកាត់បន្ថយភាពក្រីក្រ
- រាល់និស្សិតជាច្រើននិងទទួលបានអាហាររូបករណ៍ទៅបណ្តុះបណ្តាលនៅប្រទេសអាស៊ានជាដើម ។
ខ. គុណវិបត្តិរបស់កម្ពុជា
- ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា នៅមានកម្រិតនៅឡើយ ពោលគឺកម្រិតទាប
- ការនាំទំនិញចេញមានកម្រិតទាប ជាងការនាំទំនិញចូល
- ការអនុវត្តប្រព័ន្ធច្បាប់តុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅមានកម្រិតទាប
- កម្ពុជាជាទីផ្សាររបស់គេ
- កម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
- កម្ពុជារស់ដោយសារជំនួយជាង៦០
- កម្ពុជាត្រូវប្រឈមនឹងបញ្ហាផ្សេងៗទៀត
- កម្ពុជានឹងឈានទៅរកការខ្វះការងារធ្វើ
- កម្ពុជានឹងឈមមុខនឹងអំពើពុករលួយជាដើម ។