Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:52

កូនបំណុលនៃការអនុវត្តពុំអាចធ្វើសំណើទិញបានទេ (ក្រមនីតិ/ណី មាត្រា ៤៣៨)។ ប្រសិនបើ កូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានាមានប្រាក់ដើម្បីស្នើសុំទិញ នោះកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ត្រូវយកប្រាក់នោះទៅសងម្ចាស់បំណុលនៃការអនុវត្តដោយផ្ទាល់។ យ៉ាងណាមិញ ចំពោះនីតិវិធីអនុវត្តហ៊ីប៉ូតែកក៏អាចមានករណីដែលកូនបំណុលនៃការអនុវត្តមិនមែនជាកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានាដែរ (ជននោះហៅថា"អ្នកធានាដោយវត្ថុ” )។ ដោយសារតែអ្នកធានាដោយវត្ថុមិនមានកាតព្វកិច្ចសងសិទ្ធិលើបំណុល ដែលត្រូវបានធានាចំពោះម្ចាស់បំណុលនៃការអនុវត្ត ដូច្នេះ អ្នកធានាដោយវត្ថុមានជំហរខុសពីកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា។ ហេតុនេះ ក្នុងករណីដែលកូនបំណុលនៃការអនុវត្តជាអ្នកធានាដោយវត្ថុនោះគេអាចធ្វើការបកស្រាយបានថា អ្នកធានាដោយវត្ថុអាចស្នើសុំទិញបាន (ប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ១២ វាក្យខណ្ឌទី ២)។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login