Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 02:33

ការវិភាគដំណើរការទំនាក់ទំនងៈ ដំណាក់កាលនៃដំណើរការធ្វើផែនការផ្សព្វផ្សាយនោះ វាឆ្លុះបញ្ចាំងពីវិធីដែលក្រុមហ៊ុនមួយអាចទំនាក់ទំនងបានដោយប្រសិទ្ធិភាពជាមួយអ្នកប្រើប្រាស់ដែលស្ថិតនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ ។ អ្នកបង្កើតផែនការផ្សព្វផ្សាយគូរគិតអំពីដំណើរការដែលអ្នកប្រើប្រាស់ឆ្លើយតបទៅនឹងទំនាក់ទំនងម៉ាឃីធិង ។ គឹជាដំណើរការនៃការឆ្លើយតបចំពោះផលិតផល ឬសេវាកម្មដែលអ្នកប្រើប្រាស់ធ្វើការសំរេចចិត្តដោយបង្ហាញពីការយកចិត្តទុកដាក់កំរិតខ្ពស់មួយ ដោយមានការខុសប្លែកពីការសំរេចចិត្តដោយបង្ហាញពីការយកចិត្តទុកដាក់កំរិតខ្ពស់មួយ ដោយមានការខុសប្លែកពីការសំរេចចិត្តជាទម្លាប់ ឬមានការពាក់ព័ន្ធតិចតួច ។​ហើយភាពខុសប្លែកនេះវាមានឥទ្ធិពលដល់យុទ្ធសាស្រ្តផ្សព្វផ្សាយលក់ ។

          ការសំរេចចិត្តដាក់ការទំនាក់ទំនងចំពោះការប្រើប្រាស់កត្តាប្រភព សារផ្សព្វផ្សាយនិងបណ្តាញគួរធ្វើអោយពិចារណាឲ្យបានល្អិតល្អន់ជាមុន ។ ចំពោះអ្នកធ្វើផែនការផ្សព្វផ្សាយលក់គួរសំគាល់ចំពោះប្រភេទផ្សេងៗដែលបង្កើតប្រសិទ្ធភាពដល់ប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្មទៅដល់អតិថិជន និងថាតើពេលណាពួកគេនិងសម្របខ្លួនចំពោះផលិតផលឬម៉ាក់សញ្ញារបស់យើង​។

          នៅក្នុងអត្ថបទនេះយើងសង្កេតធ្ងន់លើលក្ខណៈដាច់ដោយលែកពីរ រវាងទិសដៅទំនាក់ទំនងនិងទិសដៅម៉ាឃីធីងៈ

  • ទិសដៅម៉ាឃីធីងៈ យើងសំដៅលើការអនុវត្តន៍ទៅតាមកម្មវិធីម៉ាឃីធីងទាំងមូលជាញឹកញយវាបង្ហាញពីលក្ខខណ្ឌលក់ ចំណែកទិផ្សារ ឬលទ្ធផលប្រាក់ចំណេញ ។
  • ទិសដៅទំនាក់ទំនងៈ យើងសំដៅលើការអនុវត្តន៍ទៅតាមកម្មវិធីផ្សព្វផ្សាយលក់របស់ខ្លួន ជាញឹកញយវាបង្ហាញពីលក្ខខណ្ឌនៃសារឬក៏អ្វីដែលមានការទំនាក់ទំនងជាក់លាក់ដែលមានឥទ្ធិពលដល់ការសំរេចទិសដ រួមមានបង្កើតការយល់ដឹង ឬចំណេះដឹងពីផលិតផលនិងការទាមទារឬអត្ថប្រយោជន៍ ការបង្កើតរូបភាពអារម្មណ៍ ឬអាកប្បកិរិយាជួយគាំទ្រ ការពេញចិត្ត ឬចេតនាចង់ទិញផលិតផល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login