ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ ហិរញ្ញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ព្រោះថាថវិកាវិវឌ្ឍន៍ថ្នាក់ឡើងចុះៗតាមសេដ្ឋកិច្ច ហើយក៏មានឥទ្ធិពលទៅលើសេដ្ឋកិច្ចវិញផងដែរ ។ ដូច្នេះថវិកាមិនមែនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបៀបគណនេយ្យនោះទេ ។ ថវិកាបេសកម្មមួយ ច្បាស់លាស់គឺធ្វើវិចារណៈកម្មក្នុងការអនុវត្ត និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដែលទទួលបានបើចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ។ ថវិការដ្ឋាភិបាល គឺជាការប៉ាន់ស្មាននូវចំណូល និងចំណាយរបស់រដ្ឋរាប់ឆ្នាំ បន្ទាប់ដែលឧទិសភាពដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំពោះមុខសភា ឬអង្គការនីតិបញ្ញត្តិដើម្បីសុំការអនុម័ត ។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់ឱ្យរដ្ឋដឹកនាំនយោបាយសេដ្ឋ និងហិរញ្ញវត្ថុបានត្រឹមត្រូវនិងញ៉ាំងឱ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្តទៅ និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្ជួន ។