ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើថាមពលកម្តៅដីជាអ្វី ?
២. ចូរពណ៌នាពីធ្យោបាយប្រើប្រាស់ថាមពលកម្តៅដី ។
៣. នៅក្នុងមណ្ឌលអាកាសរចល់មានផ្ទុកសមាសធាតុអ្វីខ្លះ ?
៤. នៅក្នុងមណ្ឌលអាកាសរចល់ តើឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិមានអ្វីខ្លះ ?
៥. តើវត្តមានឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ជួយរក្សាផែនដីដូចម្តេច ?
ចម្លើយ
១. ថាមពលកម្តៅដី គឺជាថាមពលដែលបានមកពីផ្នែកខាងក្នុងនៃផែនដី ។
២. ថាមពលកម្តៅដីត្រូវបានគេប្រើប្រាស់តាមមធ្យោបាយដូចជា ៖
៣. នៅក្នុងមណ្ឌលអាកាសរចល់មានផ្ទុកសមាសធាតុដូចជា ៖ អាសូត ៧៨% អុកស៊ីសែន ២១% ឧស្ម័នកាបូនិច ០.០៣% និងឧស្ម័នផ្សេងៗទៀត ។
៤. នៅក្នុងមណ្ឌលអាកាសរចល់ ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិរួមមាន ៖ ទឹក ឧស្ម័នកាបូនិច ឌីអាសូតម៉ូណូអុកស៊ីត មេតាន អូសូន និងក្លរ៉ូភ្លុយអរ៉ូកាបូន ។
៥. វត្តមានឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់ជួយរក្សាឲ្យមានលំនឹងសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីនៅត្រឹម ១៦អង្សាសេ ។ បើគ្មានឧស្ម័នផ្ទះកញ្ចក់ទេ នោះផែនដីនឹងទៅជាភពត្រជាក់ជាមិនខានឡើយ ។