Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររៀបរាប់ពីវិធីថែរក្សាដីកុំឲ្យបាត់បង់គុណភាព ។

២. តើកសិកម្មនេចររបស់ជនជាតិភាគតិចធ្វើឲ្យប៉ះពាល់ធនធានដីឬទេ ? ចូរពន្យល់ ?

៣. បើកំណើនប្រជាជនកាន់តែខ្ពស់ តើមានផលប៉ះពាល់ពាល់អ្វីខ្លះដល់ការប្រើប្រាស់ដី ?

៤. តើអូសូនស្ថិតនៅមណ្ឌលណាខ្លះ នៃបរិយាកាសផែនដី ?

៥. តើប្រហោងអូសូនជាអ្វី ? តើប្រហោងអូសូនមានតាំងពីពេលណា ? នៅកន្លែងណា ?

ចម្លើយ

១. វិធីថែរក្សាដីកុំឲ្យបាត់បង់គុណភាព ៖

  • បន្លាស់ដំណាំជាការផ្លាស់ប្តូរប្រភេទដំណាំនៅលើដីមួយកន្លែង ។ ការធ្វើបែបនេះគឺជួយរក្សាដីឲ្យនៅមានជីជាតិព្រោះដំណាំខុសៗគ្នាត្រូវការប្រភេទសារធាតុចិញ្ចឹមខុសៗគ្នាដែរ
  • ដំណាំប្រពលវប្បកម្មជាប្រភេទដំណាំដែលផ្តល់នូវទិន្នផលខ្ពស់
  • កសិរុក្ខកម្មជាការដាំដំណាំចម្រុះគ្នានៅលើដីមួយកន្លែង ។

២. កសិកម្មនេចររបស់ជនជាតិភាគតិចធ្វើឲ្យប៉ះពាល់ធនធានដីព្រោះកសិកម្មពនេចរគឺជាការរាប់រានដីព្រៃរួចដុតសម្រាប់ដំាដំណាំ ​ហើយគេតែងផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងរយៈពេលពីពីរទៅបីឆ្នាំ ។ ការធ្វើបែបនេះគឺមានផលប៉ះពាល់ដល់ធនធានដីយ៉ាងខ្លាំងព្រោះដីត្រូវបានបាត់បង់កម្របរុក្ខជាតិនាំឲ្យមានការហូរច្រោះសារធាតុចិញ្ចឹមធ្វើដីខ្សោះជីជាតិ ។ ម៉្យាងទៀត ការកាប់ឆ្ការ និងដុតព្រៃធ្វើឲ្យមានគ្រោះថ្នាក់ដល់សត្វព្រៃដែលធ្វើឲ្យបាត់បង់ទីជម្រក និងអាហាររបស់ពួកវា ។

៣. បើកំណើនប្រជាជនកាន់តែខ្ពស់​ ការប្រើប្រាស់ដីក៏ទទួលរងនូវឥទ្ធិពលផងដែរដូចជា ៖ កាលណាចំនួនប្រជាជនកើនឡើង នោះកំណើននៃតម្រូវការដីក៏កើនឡើងដែរដូចជាកំណើនដីសម្រាប់សង់លំនៅស្ថាន ទីក្រុង ទីប្រជុំជន និងប្រព័ន្ធគមនាគមន៍ ។ កំណើនតម្រូវការដីនេះ ធ្វើឲ្យមានការកាប់រានដីព្រៃបន្ថែម និងធ្វើឲ្យថយចុះដីសម្រាប់ធ្វើកសិកម្ម ។ សកម្មភាពនេះបានបង្កឲ្យមានបញ្ហាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាជន ។ ម្យ៉ាងទៀត កំណើនប្រជាជនបានបង្កឲ្យមានកង្វក់ដល់ធនធានដី តាមរយៈការចោលកាកសំណល់ផ្សេងៗ និងការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ​ ។

៤. អូសូនស្ថិតនៅមណ្ឌលអាកាសស្ងប់ ( ៩០% ) និងមណ្ឌលអាកាសរចល់ ( ១០% ) ។

៥. ប្រហោងអូសូនគឺជា ការថយចុះអូសូននៅក្នុងមណ្ឌលអាកាសស្ងប់ ។ ប្រហោងអូសូនកើតមានតាំងពីទសវត្សឆ្នាំ ១៩៧០មក នៅលើតំបន់ប៉ូលខាងត្បូង និងប៉ូលខាងជើង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login