Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសកម្មភាពណាខ្លះជាការប្រើប្រាស់ដីមិនត្រឹមត្រូវ ?

២. តើការប្រើប្រាស់ដីមិនបានត្រឹមត្រូវជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ?

៣. តើបញ្ហាចម្បងអ្វីខ្លះ ដែលកើតមានចំពោះដីនៅពាសពេញពិភពលោក ?

៤. ដូចម្តេចដែលហៅថា​ សារធាតុចិញ្ចឹម ?

៥. តើសកម្មភាពបែបណាខ្លះ ដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម ?

ចម្លើយ

១.  សកម្មភាពណាខ្លះជាការប្រើប្រាស់ដីមិនត្រឹមត្រូវគឺការមិនផ្លាស់ប្តូរដំណាំ ការទុកដីចោល ការប្រមូលផលហួសហេតុ ការបាត់បង់គម្របរុក្ខជាតិ និងការប្រើប្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតចង្រៃមិនត្រឹមត្រូវ ។

២. ការប្រើប្រាស់ដីមិនបានត្រឹមត្រូវជះឥទ្ធពលអវិជ្ជមានដោយធ្វើឲ្យខូចដី ( បាត់បង់សារធាតុចិញ្ចឹម ) ដីកាន់តែខ្សោះជីជាតិ ( ក្លាយជាដីជូរ ដីប្រៃ ) និងធ្វើឲ្យទិន្នផលថយចុះដែលឈានទៅរកវិបត្តស្បៀងធ្ងន់ធ្ងរ ។

៣.បញ្ហាចម្បងដែលកើតមានចំពោះដីនៅពាសពេញពិភពលោកគឺ ៖ សំណឹកដី ការបាត់បង់សារធាតុចិញ្ចឹម កំណថ្មបាយក្រៀម និងកខ្វក់ដីដោយសារវត្តមានអំបិល ទឹក និងសារធាតុគីមីច្រើនហួសកម្រិត ។

៤. សារធាតុចិញ្ចឹមគឺជាសារធាតុដែលសារពាង្គកាយត្រូវការចាំបាច់សម្រាប់កការរស់នៅ​លូតលាស់ និងបន្តពូជ ។

៥. សកម្មភាពដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមរួមមាន ៖

  • ការបាត់បង់គម្រប់រុក្ខជាតិដែលធ្វើឲ្យមានការហូរច្រោះស្រទាប់ដីលើដែលជាស្រទាប់សម្បូរជីជាតិ ( សម្បូរសារធាតុចិញ្ចឹម ) ។
  • ការទុកដីចោលដោយគ្មានដាំដំណាំផ្សេងៗ​
  • ការដំាដំណាំតែមួយមុខលើដីមួយកន្លែង ( មិនផ្លាស់ប្តូរប្រភេទដំណាំ )
  • ការប្រមូលផលហួសហេតុ ( ការប្រមូលយកជញ្ជ្រាំងស្រូវអស់ ឬដុតជញ្រ្ជាំងស្រូវចោល )
  • ​ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតចង្រៃមិនស្របតាមបច្ចេកទេសត្រឹមត្រូវការកាប់បំផ្លាញព្រៃឈើ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login