សំណួរ
១. តើសិទ្ធិពិសេសមូលដ្ឋានរបស់កុមារមានប៉ុន្មាន ? អ្វីខ្លះ ?
២. តើសិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឪ្យបានត្រឹមត្រូវនោះមានអ្វីខ្លះ ?
៣. តើគ្រោះថ្នាក់ធំៗ កើតមានចំពោះកុមារបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
៤. តើការគោរពសិទ្ធិមនុស្សបានផ្តល់នូវសារៈប្រយោជន៍ដល់សង្គមជាតិដូចម្ដេចខ្លះ ?
៥. តើភូមិឃុំមានសុវត្ថិភាពមានសម្បត្តិប៉ុន្មានយ៉ាង ?
ចម្លើយ
១. សិទ្ធិពិសេសមូលដ្ឋានរបស់កុមារមាន៤គឺ ៖
- សិទ្ធិរស់រៀនមានជីវិត
- សិទ្ធិអភិវឌ្ឍន៍
- សិទ្ធិទទួលការការពារ
- សិទ្ធិបញ្ចេញមតិ ។
២. សិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឲ្យបានត្រឹមត្រូវនោះមានដូចជា ៖
- ស្ត្រីខ្មែរពុំទាន់ទទួលបានអាហារត្រឹមត្រូវ និងគ្រប់គ្រាន់តាមកម្រិតអាហារូបត្ថម្ភនៅឡើយ
- ស្ថានភាពសុខភាពស្រ្តីជាមាតាត្រូវទទួលរងគ្រោះដោយជំងឺឆ្លងកាត់ផ្សេងៗ កម្លាំងចុះខ្សោយ ដោយសារមានកូនញឹក ឬច្រើនពេក
- ម្តាយ និងទារកខ្លះត្រូវស្លាប់ពេលមានផ្ទៃពោះ ឬពេលសម្រាលដោយខ្វះជំនួយសង្គ្រោះទាន់ពេលវេលា ។
- ស្រ្តីខ្មែរជាមាតាច្រើនទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយឆ្លងជំងឺកាមរោគ និងជំងឺអេដស៍ពីប្តីដែលទៅសប្បាយភ្លើតភ្លើន ក្បត់ចិត្តប្រពន្ធនៅផ្ទះ
- ស្ត្រីខ្មែរត្រូវរងគ្រោះដោយអំពើហិង្សា ការរំលោភផ្សេងៗពីសំណាក់ប្តីអមនុស្សធម៌ ។
៣. ថ្នាក់ធំៗ កើតមានចំពោះកុមារបណ្តាលមកពីមូលហេតុដូចជា ៖
- ការលូតលាស់ផ្នែកសេវាកម្មសណ្ឋាគារ ការកំសាន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម
- តម្រូវការសង្គ្រាម
- ការរីកដុះដាលនៃក្រមខក្រិដ្ឋជន ក្រុមភេរវកម្ម
- ការស្រុតចុះនៃវប្បធម៌ សីលធម៌សង្គម
- កើតពីភាពក្រីក្រនៃមាតាបិតា ។
៤. ការគោរពសិទ្ធិមនុស្សបានផ្តល់នូវសារៈប្រយោជន៍ដល់សង្គមជាតិគឺ ៖
- ធ្វើឲ្យគ្រួសារទីមួយៗទទួលបាននូវសុភមង្គល
- ធ្វើឲ្យសង្គមជាតិទាំងមូលកាត់បន្ថយទំនាស់ និងអំពើហិង្សា
- ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ
- ធ្វើឲ្យមនុស្សរក្សា និងពង្រីកមិត្តភាពរវាងគ្នាបានទូលំទូលាយថែមទៀតផង ។
៥. ភូមិឃុំមានសុវត្ថិភាពមានលក្ខណៈសម្បត្តិ ៥យ៉ាងគឺ ៖
- គ្មានសកម្មភាពលួច ឆក់ប្លង់គ្រប់ប្រភេទ
- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអនាចារ ការជួញដូរស្រ្តី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
- គ្មានក្មេងទំនើង
- គ្មានការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។