Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើប្រជាជនពលរដ្ឋខ្មែរដដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដត្រូវបំពេញលក្ខណ្ឌដូចម្ដេចខ្លះ​ ? ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋត្រូវមានលក្ខខណ្ឌដូចម្ដេចខ្លះ ?

២. តើជនជាតិភាគតិចមានសិទ្ធិដូចម្ដេចខ្លះ ?

៣. ហេតុអ្វីបានជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ?

៤. តើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដមានឥទ្ធិពលយ៉ាងណាខ្លះដល់អ្នកដឹកនាំរបស់រដ្ឋាភិបាល ។

៥. តើប្រជាពលរដ្ឋត្រូវជ្រើសរើសតំណាងរាស្រ្ដ គណបក្សដោយលក្ខណៈវិនិច្ឆ័យដោយប្រៀបណា ?

ចម្លើយ

១. ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសជាតំណាងរាស្ត្រត្រូវបំពេញលក្ខខណ្ឌដូចជា ៖

  • អ្នកត្រូវមានសញ្ជាតិខ្មែរ
  • ត្រូវមានអាយុ២៥ ឆ្នាំឡើងទៅគិតទៅដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោតដូចជាពលរដ្ឋទូទៅ
  • ត្រូវស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំទៅដល់ថ្ងៃបោះឆ្នោត
  • មានការតែងតាំងពីគណបក្សនយោបាយដែលមានចុះក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត

+ ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋទាំងឡាយ ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ ៖

  • មានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានប័ណ្ណបោះឆ្នោត
  • ត្រូវមានសញ្ជាតិខ្មែរ
  • ត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
  • មានអាស័យដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់ពុំឲ្យអ្នកដទៃចុះឈ្មោះជំនួសបានទេ
  • មិនត្រូវស្ថិតនៅស្ថានភាពជាប់ពន្ធនាគារ
  • ពុំមែនជាជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានខិតបណ្ណបញ្ជាក់ស្ថាប័នមានសមត្ថកិច្ច។

២. ជនជាតិភាគតិចមានសិទ្ធិដូចជា ៖

  • អាចប្រើប្រាស់ភាសាឯកជន និងជាសាធារណៈដោយសេរី
  • អាចចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៍ និងសាសនាសេដ្ឋកិច្ចសាធារណៈ
  • អាចចូលរួមសេចក្តីសម្រេចថ្នាក់ជាតិ តំបន់ស្តីពីបញ្ហាដែលទាក់ទងនឹងជនជាតិភាគតិចឲ្យដើរស្របទៅតាមច្បាប់របស់ជាតិ
  • បង្កើត និងថែរក្សាសហគមន៍របស់ខ្លួន ហើយមាមទំនាក់ទំនងដោយសេរីដោយសន្តិវិធីជាមួយសមាជិកនៅក្នុងក្រុមគ្រួសាររបស់ខ្លួន, ទឹងជាមួយអ្នកដទៃទៀត
  • អាចប្រើប្រាស់ដោយពេញលេញ និងដោយមានប្រសិទ្ធិភាពចំពោះមុខច្បាប់ទៀតផង
  • អាចទទួលចំណេះដឹងអំពីប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ភាសា និងវប្បធម៌ដែលមាននៅក្នុងដែនដីរបស់គេ ។
  • អាចមានឱកាសគ្រប់គ្រាន់ក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងគឺសង្គមជាតិ ។

៣. បាមីជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពីព្រោះ ៖

  • អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
  • លទ្ឋិប្រជាធិបតេយ្យលើកតំកើងឲ្យប្រជាពលរដ្ឋជាម្ចាស់ប្រទេសជាធំក្នុងការគ្រប់គ្រងប្រទេស
  • ប្រជាពលរដ្ឋមានចំនួនច្រើនមិនអាចគ្រប់គ្រងប្រទេសដោយផ្ទាល់ទាំងអស់គ្នាបានទេចាំបាច់ត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីធ្វើការជំនួសពួកគេ
  • ការបោះឆ្នោតឲ្យប្រជាពលរដ្ឋជ្រើសរើសបុគ្គល ឬគណបក្សដែលខ្លួន
  • ពេញចិត្តឡើងកាន់អំណាច និងបំលាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធី តាមផ្លូវច្បាប់ មិនមែនតាមរយៈគ្រាប់កាំភ្លើងនោះឡើយ ។

៤. ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រមានឥទ្ធិពលយ៉ាងណាខ្លះដល់អ្នកដឹកនាំរបស់រដ្ឋាភិបាលដូចជា ៖

  • រដ្ឋាភិបាលត្រូវបានបោះឆ្នោតគាំទ្របង្កើតឡើងដោយរដ្ឋសភា
  • រាល់សកម្មភាពទាំងឡាយរដ្ឋាភិបាលត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់រដ្ឋសភា
  • រដ្ឋាភិបាលគ្រវខិតខំអនុវត្តច្បាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសជាធំ
  • រដ្ឋសភាមានសិទ្ធិពេញទីរអញ្ជើញសមាជិករដ្ឋាភិបាលយបំភ្លឺ បញ្ញាណាមួយវដែលរដ្ឋសភាចង់បាន ។
  • បើរដ្ឋាភិបាលអសកម្ម រដ្ឋសភា មានសិទ្ធិបោះឆ្នោតទម្លាក់ ឬរំសាយរដ្ឋាភិបាលចោល
  • សញ្ញាណរដ្ឋសភា រដ្ឋាបាលបានផ្តល់ឲ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តដោយការបោះឆ្នោតគាំទ្រ ឬមិនគាំទ្រនៅអណត្តិក្រោយចំពោះបុគ្គលឬគណបក្សនោះ​ ។

៥. ប្រជាពលរដ្ឋត្រូវជ្រើសរើសតំណាងរាស្ត្រ គណបក្សអោយលក្ខណៈវិនិច្ឆ័យដោយរបៀបដូចខាងក្រោម ៖

  • តំណាងរាស្ត្រ ឬគណបក្សដែលពេញចិត្ត គឺចេះគិតគួរផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសជាតិយល់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋស្គាល់សុខទុក្ខប្រជាពលរដ្ឋ កម្លាំងកាយចិត្ត សម្ភារៈ ហើយរមានអាសន្នមិនរត់ចោលស្រុក
  • តំណាងរាស្ត្រដែលមានសុខភាពល្អ មានសមត្ថភាព មានចំណេះដឹងខ្ពស់មានគុណធម៌ ព្រហ្មវិហារធម៌ សពិធរាជធម៍សីលធម៌រស់នៅល្អមានប្រជាប្រិយភាព
  • គណបក្សដែលបានដាក់ចុះគោលនយោបាយស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ បេក្ខជនឈរឈ្មោះក្នុងគណបក្សសំបូរទៅដោយអ្នកមានសមត្តភាព គុណធម៌ សុខភាពល្អ ហើយគណបក្សនេះ បានអនុវត្តបានគោលនយោបាយដែលខ្លួនបានផ្សព្វផ្សាយ មិនបោះបង់ប្រជាពលរដ្ឋពេលឈ្នះឆ្នោត ក៏ហ៊ានអនុវត្តការថា ការសន្យា ពេលយុទ្ធនាការ និងហ៊ានទទួលខុសត្រូវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login