សំណួរ
១. សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សនៅក្នុងថ្ងៃទី ១០ ធ្នូ ១៩៤៨ មានអត្ថន័យ និងខ្លឹមសារដូចម្ដេច ?
២. តើការគោរពសិទ្ធិគ្នាទៅវិញទៅមកនូវអត្ថន័យប្រយោជន៍សំខាន់សម្រាប់មនុស្ស និងសង្គមដូចម្ដេចខ្លះ ?
៣. អំពើហិង្សាជាអ្វី ? តើអំពិហិង្សាបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?
៤. តើអំពើហិង្សាបង្កនូវផលវិបាកអ្វីខ្លះនៅក្នុងសង្គម គ្រួសារ និង ចំពោះខ្លួនឯង ?
៥. តើអំពើហិង្សាបង្កនូវផលវិបាកអ្វីខ្លះដល់គ្រួសារសង្គមនិងខ្លួនឯង ។
ចម្លើយ
១. មានអត្ថន័យ និងខ្លឹមសារដូចជា ៖
- ឲ្យមនុស្សទាំងអស់ដឹងថា នៅក្នុងសង្គមមនុស្ស អ្នកណាក៏ដូចអ្នកណាដែរសុទ្ធតែមានសេរីភាព និងសេចក្តីថ្លៃថ្នូរ
- ឲ្យមនុស្សទាំងអស់ចេះថែរក្សាឲ្យបានជាដាច់ខាតខូវសេរីភាព យុត្តិធម៌ និងសន្ដិភាព
- ឲ្យមនុស្សដឹងថាសិទ្ធិរបស់មនុស្សជាច្រើនត្រូវបានគេរំលោភជាហេតុ ដែលនាំឲ្យកើមានសង្គ្រាមលោកទាំងពីរនេះ
- ចង់ឲ្យពិភពលោកមួយដែលមានមនុស្សរស់នៅប្រកបដោយសិទ្ធិសេរីភាពគ្រប់បែបយ៉ាង គឺរស់នៅដោយសុខសន្តិភាព និងសម្បូររុងរឿង។
២. ការគោរពសិទ្ធិគ្នាទៅវិញទៅមកនាំមកនូវអត្ថប្រយោជន៍សំខាន់សម្រាប់មនុស្ស និងសង្គមដូចជា ៖
ក. ចំពោះមនុស្ស
- ធ្វើឲ្យមនុស្សមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ
- ធ្វើឲ្យមនុស្សចេះយោគយល់គ្នា ចេះស្រឡាញ់គ្នាជាកត្តានាំមកនូវមិត្តភាពដ៏ល្អរវាងមនុស្ស និងមនុស្ស
- ធ្វើឲ្យមនុស្សមានការរីកចម្រើនទាំងផ្លូវកាយ និងសម្ភារៈ ។
ខ. ចំពោះសង្គម
- ធ្វើឲ្យមានទំនាក់ទំនងល្អជាមិត្តភាព រវាងជាតិ និងជាតិនាំមកនូវការ រីកចម្រើនលើគ្រប់វិស័យដល់សង្គមជាពិសេសសុខសន្តិភាព ដែលជាបំណងប្រាថ្នារបស់មនុស្សលើសកលលោក ។
៣. អំពើហិង្សាជាការបៀតបៀនគ្នាការប្រព្រឹត្តិអាក្រក់ដាក់គ្នាទៅតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ។ អំពើហិង្សាបណ្តាលមកពីមូលហេតុដូចជា ៖
- ស្រវឹង ភ្លេចភ្លាំងស្មារតី ប្តូរចរិត
- គ្រឿងញៀន បាត់បង់ស្មារតី ទប់អារម្មណ៍មិនបាន
- ចាញ់ល្បែង មួម៉ៅ តប់ប្រមល់
- ភាពក្រីក្រ ទ័លក្រ ខឹងមួម៉ៅ
- និកម្មភាព គេបណ្តេញពីការងារ
- ចរិតមនុស្ស កាចសាហាវយង់ឃ្នង ក្រេវក្រោធ ប្រច័ណ្ឌ
- អាពាហ៍ពិពាហ៍វ័យក្មេង នៅឆេវឆាវ ល្ងង់ខ្លៅ
- អវិជ្ជា អនអក្ខរភាព
- ការរើសអើង ទស្សនៈផ្ទុយគ្នា
- កិលេសតណ្ហា ។
៤. អំពើហិង្សាបង្កនូវផលវិបាក នៅក្នុងសង្គម គ្រួសារ និងចំពោះខ្លួនឯងដូចជា ៖
- មនុស្សចង់បានអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងលើគេ
- ប្រពៃណីទំនៀមទម្លាប់ឲ្យតម្លៃបុរសជាមេគ្រួសារ
- សិទ្ធិបុរស និងនារីមានតែទ្រឹស្តី ប៉ុន្តែការអប់រំ ការយល់ដឹងមានកំរិត
- ទម្លាប់ប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា
- ចំណេះដឹងប្រជាជននៅមានកម្រិតទាប
- សង្គមខ្មែរមិនសូវអើពើ ឬចូលរួមជួយអ្នករងគ្រោះពេលមានអំពើហិង្សា
- ជាទម្លាប់អ្នកប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារថាជារឿងផ្ទាល់ខ្លួន
- មិនចូលចិត្តការផ្តល់យោបល់ពីអ្នកដទៃមកលើខ្លួន....។
៥. អំពើហឹង្សាបង្កនូវផលវិបាកដល់គ្រួសារ សង្គម និងខ្លួនឯងដូចជា ៖
- បណ្តាលឲ្យមានរបួសស្នាម ជាំមុខមាត់ រាងកាយ ពីការ
- បណ្តាលឲ្យមានការឈឺចាប់រហូតធ្លាក់ខ្លួនឈឺ
- បណ្តាលឲ្យបាត់បង់ជីវិត
- ឆ្លងរោគសង្គម
- បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្ឃឹម
- អស់ភាពស្និទ្ធស្នាលជាមួយគ្នា លែងទុកចិត្តគ្នា
- មានលក្ខណៈមិនធម្មតា បាត់ការចងចាំ
- គ្មានភាពកក់ក្តៅ មានការភ័យខ្លាចគ្រប់ប្រការ
- គ្រួសារគ្មានសុភមង្គល
- បែកបាក់គ្នា ចែកផ្លូវគ្នា
- បាត់បង់ពេលវេលារកស៊ីចិញ្ចឹមជីវិត
- គ្មានប្រាក់ចំណូល ធ្លាក់ខ្លួនក្រ
- បាត់បង់ញាតិមិត្ត
- គម្រូអាក្រក់ដល់សង្គម
- មានជំងឺប្រចាំកាយ
- កូនបាត់បង់ការសិក្សា គ្មានទីពឹង
- កូនគ្មានអនាគត គ្មានសុភមង្គល
- បរិយាកាសសង្គមមិនល្អ
- ផ្តល់គម្រូអាក្រក់ដល់សង្គម
- រំខានដល់អ្នកជិតខាង
- កម្មវិធីអភិវឌ្ឍន៍រាំងស្ទះ
- ខាតបង់សេវាសង្គម
- ប៉ះពាល់ដល់ប្រព័ន្ធអប់រំសង្គម
- ប៉ះពាល់ដល់ធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គម
- បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ
- អរិយធម៌ធ្លាក់ចុះ ។