Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរឲ្យនិយមន័យ « ផលផ្ទះកញ្ចក់« ។

២. ចូរពន្យល់ពីផលផ្ទះកញ្ចក់ដែលធ្វើឲ្យផែនដីមានកម្តៅ ។

៣. តើឧស្ម័នផ្ទះកញ្ចក់សំខាន់ៗមានអ្វីខ្លះ ?

៤. តើមួយណាសំខាន់ជាងគេ ? ហេតុអ្វី ?ចសដបវនបវច​

៥. ចូរនិយាយពីប្រភពឧស្ម័នផ្ទះកញ្ចក់ ។

ចម្លើយ

១. ផលផ្ទះកញ្ចក់គឺជា បាតុភូតធម្មជាតិដែលបរិយាកាសចាប់យកថាមពលព្រះអាទិត្យមួយចំនួនដើម្បីកម្តៅផែនដីធ្វើឲ្យផែនដីមានកម្តៅគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិត ។

២. ពន្យល់ពីផលផ្ទះកញ្ចក់ដែលធ្វើឲ្យផែនដីមានកម្តៅ​ ៖ ក្នុងមណ្ឌលអាកាសរចល់ ឧស្ម័នផ្ទះកញ្ចក់ដែលមានវត្តមានដោយធម្មជាតិស្រូបយកកម្មរស្មីក្រហម​អាំងប្រាមួយភាគដែលភាយចេញពីដី ហើយបញ្ចេញកម្តៅ​ ជាហេតុនាំឲ្យកើនកម្តៅនៅក្នុងមណ្ឌលអាកាសរចល់​ ហើយទីបំផុតផ្ទៃផែនដី​ក៏ទទួលកម្តៅនេះបន្ត និងកើនកម្តៅដែរ ។

៣. ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗមានឧស្ម័នកាបូនិច មេតាន អាសូត អុកស៊ិត និងឧស្ម័នក្លរ៉ូភ្លុយអរ៉ូកាបូន ។ ឧស្ម័​នកាបូនិចគឺជា ឧស្ម័នផ្ទះកញ្ចក់សំខាន់ជាងគេព្រោះទោះបីជាម៉ូលេគុលឧស្ម័នកាបូនិចមានសមត្ថភាពស្រូបកម្តៅបានពីរំភាយរស្មីខ្សោយជាងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតក៏ដោយ ឧស្ម័នកាបូនិចមានបរិមាណច្រើនជាងឧស្ម័​នផ្ទះកញ្ចក់ផ្សេងៗទៀត ដូចនេះធ្វើឲ្យវាមានឥទ្ធិពលជាងឧស្ម័នផ្ទះកញ្ចក់ដទៃទៀតផងដែរ ។

៤. ប្រភពឧស្ម័​នផ្ទះកញ្ចក់ ៖      

  • ឧស្ម័កាបូនិច ៖ មានប្រភពមកពីដំ​ណកដង្ហើមមនុស្ស សត្វ និងរុក្ខជាតិ ។ ចំហេះ ឥន្ធនៈ ផូស៊ីល ( ធ្យូងថ្ម ប្រេង និងឧស្ម័​នធម្មជាតិ ) និងការបំបែកធាតុនៃសំណល់ក្រោមអំពើនៃពួកបាក់តេរី និងបន្ទុះភ្នំភ្លើង ។
  • ឧស្ម័នមេតាន ៖  មានប្រភពចេញមកពីការចិញ្ចឹមសត្វចតុប្បាទ ( គោ ក្របី ជ្រូក សេះ .... ) ការធ្វើស្រែ និងទីកន្លែងចាក់សំរាម ។
  • ឧស្ម័នក្លរ៉ូភ្លុយអរ៉ូកាបូន ៖ មានប្រភពមកពីផលិតផលមួយចំនួនដូចជា ទូទឹកកក ម៉ាស៊ីនត្រជាក់ បំពង់បាញ់បំបាត់ក្លិនអាក្រក់នៃខ្លួននមនុស្ស បំពង់បាញ់ថ្នំាកំចាត់សត្វល្អិតចង្រៃឬកំប៉ុងបាញ់ថ្នាំដែលមានប្រើប្រាស់សារធាតុលក្លរ៉ូភ្លុយអរ៉ូកាបូន ។

៥. កំណើនផលផ្ទះកញ្ចក់គឺជា បាតុភូតនៃកំណើនសិតុណ្ហភាពនៅក្នុងមណ្ឌលអាកាសរចល់ដែលបណ្តាល មកពីកំណើនកំហាប់ឧស្ម័​នផ្ទះកញ្ចាក់ក្នុងមណ្ឌលអាកាសរចល់ដែលធ្វើឲ្យកាំរស្មីក្រហមអាំងបា្រភាយចេញពីផែនដីត្រឡប់ទៅកាន់លំហវិញកាន់តែតិច ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login