Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យមានកំណើនផលផ្ទះកញ្ចក់ ?

២ ហេតុអ្វីបានជាកម្រិតនៃកាំរស្មីក្រហមអាំងប្រាដែលភាយពីផ្ទៃផែនដីចូលទៅក្នុងលំហកាន់តែតិចទៅៗ ។

៣. គេសង្កេតឃើញថាចាប់ពីទសវត្សឆ្នាំ ១៨០០ មកកំហាប់ឧស្ម័នកាបូនិចក្នុងមណ្ឌលអាកាសរចល់ចេះតែកើនឡើងជាលំដាប់ ។​ តើការកើនឡើងនេះបណ្តាលមកពីមូលហេតុអ្វីខ្លះ ?

៤. តើហេតុអ្វីនីវ៉ូសមុទ្រចេះតែកើនឡើង ?

៥. តើកំណើននីវ៉ូទឹកសមុទ្រជះឥទ្ធិពលដូចម្តេចខ្លះ ?

ចម្លើយ

១. កត្តាដែលធ្វើឲ្យមានកំណើនផលផ្ទះកញ្ចក់រួមមាន ៖

  • កំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍទីក្រុង
  • ចរាចរលើផ្លូវកាន់តែ​មមាញឹក
  • ការប្រើប្រាស់ប្រេងឥន្ធនៈដែលមានសារធាតុបំពុល
  • កំណើនដច្បាប់បរិស្ថាន ។

២. បានជាកម្រិតនៃកាំរស្មីក្រហមអាំងប្រាដែលភាយចេញពីផ្ទៃផែនដីចូលទៅក្នុងលំហកាន់តែតិចទៅៗព្រោះឧស្ម័នផ្ទះកញ្ចក់នៅក្នុងមណ្ឌលអាកាសរចល់មានកាន់តែច្រើនដែលបានចាប់កាំរស្មីទាំងនេះទុក និងបង្កើតជាកម្តៅកកាន់តែក្តៅជាងមុនដែរ ។

៣ . គេសង្កេតឃើញថាចាប់ពីសវត្ស ១៨០០មក កំហាប់ឧស្ម័នកាបូនិចក្នុងមណ្ឌលអាកាសរចលចេះតែកើនឡើងជាលំដាប់ ។ ការកើនឡើងនេះបណ្តាលមកពី ៖ បម្រើបម្រាស់ឥន្ធនៈផុស៊ិល សកម្មភាពមនុស្ស ការបាត់បង់ព្រៃឈើ ​បន្ទុះភ្នំភ្លើង ភ្លើងឆេះព្រៃ និងការបំបែកនៃបា​ក់តេរី ។

៤. នីវ៉ូសមុទ្រចេះតែកើនឡើងដោយសារតែទឹកមហាសមុទ្រលើពិភពលោកកាន់តែរីកធំ ។ បាតុភូតនេះកើតឡើងដោយសារកំណើនកម្តៅលើផែនដីដែលនាំឲ្យកាតិបទឹកកកនៅតំបន់ប៉ូល និងទឹកកកនៅតំបន់ភ្នំខ្ពស់ៗរលាយ ។

៥. កំណើននីវ៉ូទឹកសមុទ្រជះឥទ្ធិពលដូចជា ៖ ភូមិភាគទាបៗដែលគ្មានរបាំងការពារនៅតាមតំបន់ឆ្នេរនៅលើពិភបលោកត្រូវរង់គ្រោះ ។ ជះឥទ្ធិពលដល់របបទឹកតាមតំបន់ ពាម សមុទ្រ ស្ទឹង និងតំបន់ដីរសើមតាមឆ្នេរសមុទ្រ នាំឲ្យព្រៃកោងកាង និងតំបន់ដីសើមត្រង់ចន្លោះទឹកជោរ នាចងាយរង់គ្រោះដោយសារកំណើនសំណឹក និងកម្រិតជាតិប្រៃ ។ ម៉្យាងទៀត បណ្តាកោះតូចៗជាច្រើន ននិងឆ្នេរខ្សាច់​សម្រាប់ទេសចរអាចនឹងត្រូវលិចលង់ផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login