Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាគេចាត់ថ្នាក់ភ្លៀងអាស៊ីតជាបញ្ហាថ្នាក់តបន់ហើយកំណើនកម្តៅផែនដីជាបញ្ហាសកល ?

២. តើភ្លៀងអាស៊ីតកើតពីសារធាតុបំពុលអ្វីខ្លះ ? បង្កបានជាអាស៊ីតអ្វីខ្លះ ?

៣.តើការបំពុលខ្យល់កើតឡើងពីណាខ្លះ ? ចូររៀបរាប ។

៤. ចូរនិយាយពីកំណត់កំណើតភ្លៀងអាស៊ីត ។

៥. តើភ្លៀងអាស៊ីត និងកំណកអាកាសអាស៊ីតខុសគ្នាដូចម្តេច ?

ចម្លើយ

១. បានជាគេចាត់ថ្នាក់ភ្លៀងអាស៊ីតជាបញ្ហាថ្នាក់តំបន់ហើយកំណើនកម្តៅផែនដីជាបញ្ហាសកល ព្រោះ ៖ ការបញ្ចេញសំណល់ឧស្ម័នពីសកម្មភាពឧស្សាហកម្ម និងចំហេះឥន្ធនៈផូស៊ីលគឺជា ប្រភពចម្បងនៃឧស្ម័នបង្កើតអាស៊ីត ប៉ុន្តែគេឃើញភ្លៀងអាស៊ីតនៅតំបន់ឆ្ងាយៗពីប្រភពទាំងនេះដោយសារខ្យល់បក់ ។ ហើយគេចាត់ថ្នាក់កំណើនកម្តៅផែនដីជាបញ្ហាសកលព្រោះកំណើន​កម្តៅផែនដីប៉ះពាល់ដល់មនុស្ស សត្វ និងរុក្ខជាតិនៅទូទាំងពិភពលោក  ។

២. ភ្លៀងអាស៊ីតកើតពិសារធាតុបំពុលដូចជាស្ពាន់ធ័រឌីអុកស៊ីត និងអាសូតម៉ូណូអុកស៊ីតដែលបានពីចំហេះឥន្ធនៈផុស៊ីល ។ សារធាតុបំពុលទាំងនេះចូលទៅក្នុងបរិយាកាសបង្កបានជាអាស៊ីតស៊ុលផួរិច និងអាស៊ីតនីទ្រីច ( អាស៊ីតខ្សោយ ) ។

៣.ការបំពុលខ្យល់កើតឡើងពី ៖

ប្រភពធម្មជាតិ ៖ ដំណើរប្រព្រឹត្តនៃធម្មជាតិជាច្រើនបានបញ្ជូនភាគល្អិតតូចៗ និងលំអងផ្កា បន្ទុះភ្នំភ្លើងបានព្រួសចេញនូវពពកធូលិ និងផេះយ៉ាងច្រើនដែលពោរពេញទៅដោយឧស្ម័នពុលយ៉ាងច្រើន ។

សកម្មភាពមនុស្ស ៖ 

  • របរកសិកម្ម និងការសាងសង់
  • បម្រើបម្រាស់ឥន្ធនៈផូស៊ីនៅក្នុងយានយន្ត រោងចក្រនិងរោងចក្រអគ្គិសនី ។

៤. និយាយពីកំណកំណើតភ្លៀងអាស៊ីត ៖ សកម្មភាពមនុស្ស បានបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត  ​( SO2 ) និងអាសូតម៉ូណូអុកស៊ីត ( NO ) ចូលទៅក្នុងបរិយាកាស ។ ក្នុងមណ្ឌលអាកាសរ​ចល់ ស្ពាន់ធ័រឌីអុស៊ីត និងអាសូតម៉ូណូអុកស៊ិតប្លែងទៅជាអាស៊ីតស៊ុលផផួរិច និងអាស៊ីតនីទ្រីច ។ អាស៊ីតទាំងនេះរលាយក្នុងទឹកនៅក្នុងមណ្ឌលអាកាសរចល់ និងធ្វើអាស៊ីតកម្មទឹកភ្លៀង​ ។ គ្រាប់ដំណក់អាស៊ីតទាំងនេះបានធ្លាក់ជាមួយទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់​។

៥. ភ្លៀងអាស៊ីត​និងកំណកអាកាសអាស៊ីតខុសគ្នាដូចតទៅ ៖

  • ភ្លៀងអាស៊ីតគឺជា ភ្លៀងដែលមានអត្រា PH តូចជា ៥.៦បណ្តាលមកពីការរលាយនៃសារធាតុបំពុលបរិយាកាសមួយចំនួននៅក្នុងចំហាយទឹក និងក្នុងខ្យល់ដូចជាស្ពាន់ធ័រឌីអុកស៊ីតអាសូតអុកស៊ីតជាដើម ។
  • ចំណែកឯ កំណកអាកាសអាស៊ីតសំដៅទៅលើការធ្លាក់ចុះនៃសារធាតុអាស៊ីតទាំងអស់មកលើផ្ទៃដិក្នុងនោះមានទាំងភ្លៀង ព្រិល ភ្លៀងលាយព្រិល ទឹកកក ទឹកកកសំឡី អ័ព្ទដែលមានអត្រា PH តូចជាង ៥.៦ ឬក៏ជាការធ្លាក់ចុះនៃភាគល្អិតនៃសារធាតុអាស៊ីតស្ងួត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login