ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើស្មូកផូតូគីមីជាអ្វី ?
២. តើមូលហេតុអ្វីខ្លះ ដែលនាំឲ្យមានកំណើនការបំពុលអាកាសនៅប្រទសកម្ពុជា ?
៣. តើភ្លៀងអាស៊ីតបង្កផលប៉ះពាល់អ្វីខ្លះ ?
៤. តើមានវិធានការដូចម្តេចខ្លះ ដើម្បីកាត់បន្ថយកំណកអាកាសអាស៊ីត ?
៥. តើនៅលើផ្ទៃផែនដីគ្របដណ្តប់ដោយទឹកប៉ុន្មានភាករយ ? ដីគោកប៉ុន្មានភាគរយ ?
ចម្លើយ
១. ស្មូកផូតូគីមីគឺជា សារធាតុបំពុលខ្យល់ចម្បងកើតមាននៅក្នុងទីក្រុងនៅពេលដែលមានការផ្សំចូលគ្នានៃផ្សែងពុលនានាក្រោមអំពើពន្លឺព្រះអាទិត្យក្នុងលក្ខខណ្ឌបរិយាកាសប្រកបមួយ ។
២. មូលហេតុដែលនាំឲ្យមានកំណើនការបំពុលអាកាសនៅប្រទេសកម្ពុជារួមមាន ៖
កំណើនចរាចរណ៍តាមផ្លូវ
រថយន្ត និងទោចក្រយានយន្តចាស់ៗពុំមានការថែទាំបានល្អ
ប្រើប្រាស់ឥន្ធនៈមិនស្អាត ( សាំងមានជាតិសំណ )
ប្រើប្រាស់គ្រឿងចក្រហួសសម័យនៅក្នុងឧស្សាហកម្ម
កំណើនបម្រើបម្រាស់ថាមពលម៉ាស៊ីនភ្លើងដែលគ្មានប្រសិទ្ធភាពផលិតអគ្គិសនី
គ្មានបែងចែកតំបន់ឧស្សាហកម្មច្បាស់លាស់
គ្មានច្បាប់បរិស្ថានគ្រប់គ្រាន់ ។
៣. ភ្លៀងអាស៊ីតបង្កផលប៉ះពាល់ដូចតទៅ ៖
៤. វិធានការដើម្បីកាត់បន្ថយកំណកអាកាសអាស៊ីតគឺបញ្ហាចម្បងត្រូវកាត់បន្ថយសកម្មភាពនានារបស់មនុស្សក្នុងការបំពុលអាកាសដែលបណ្តាលមកពីការបញ្ចេញផ្សែងពុលពីរោងចក្រឧស្សាហកម្ម ពីរថយន្ត រោងចក្រចម្រាញ់ប្រេងនិងកត្តាភ្លើងឆេះព្រៃជាដើម ។ ដើម្បីសម្រេចឲ្យបានទិសដៅកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលអាកាសទាំងនេះប្រទេសទាំងអស់លើពិភពលោកត្រូវរួមសហការគ្នា ។
៥. នៅលើផ្ទៃផែនដីគ្របដណ្តប់ដោយទឹក ៧០% និងដីគោក ៣០% ។