ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទមជ្ឈិម ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា ៖
- នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានម្តងគត់ ដោយមានថិរវេលាមិនឲ្យលើសពី២ខែ បានឡើយ ។
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោស ដែលច្បាប់បានកំណត់នោះឡើយ ។
- អនីតិជន អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។
- អនីតិជន អាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី២ខែបានទេ កាលបើផុតថិរវេលានេះ ចៅក្រមស៊ើបសួរមិនអាចពន្យារពេលនៃការឃុំខ្លួនបណ្តោះអាសន្នបានឡើយ ។
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី២ និងទី៣ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ ។